ក្នុងរយៈពេល ២៤ ម៉ោង វៀតណាមរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីៗ ចំនួន ១១.២៩៩ ករណី

(VOVWORLD) -  តំបន់ទាំងពីរដែលមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេគឺខេត្ត Binh Duong មានចំនួន ៤.៥០៥ ករណី និងទីក្រុងហូជីមិញ ៤.០៨៨ ករណី។

យោងតាមព្រឹត្តិបត្រនៃជំងឺកូវីដ ១៩ នៅយប់ថ្ងៃទី ២១ ខែសីហារបស់ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមម៉ោង១៨និង៣០ នាទី ថ្ងៃទី ២០ ខែសីហាដល់ម៉ោង ១៨ ថ្ងៃទី ២១ ខែសីហា ប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មីៗ ចំនួន ១១.៣២១ នាក់ ក្នុងនោះមានករណីនាំចូលចំនួន ២២ នាក់ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាម ក្រៅក្រៅពីនោះគឺករណីឆ្លងក្នុងប្រទេស។ តំបន់ទាំងពីរដែលមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេគឺខេត្ត Binh Duong មានចំនួន ៤.៥០៥ ករណី និងទីក្រុងហូជីមិញ ៤.០៨៨ ករណី។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត វៀតណាមមានអ្នកឆ្លងសរុបចំនួន ៣៣៦.៧០៧ នាក់ដែលឈរលំដាប់ថ្នាក់លេខ ៧២ ក្នុងចំណោមប្រទេសនិងតំបន់ចំនួន ២២២ ។ នៅថ្ងៃទី ២១ ខែសីហា អ្នកជំងឺចំនួន ៧.២៧២ នាក់ត្រូវបានប្រកាសជាសះស្បើយ។ ចំនួនករណីជាសះស្បើយសរុបគឺ ១៤០.០៨៧នាក់។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាម គិតត្រឹមថ្ងៃទី ២០ ខែសីហាមានចំនួន ៧.៥៤០ នាក់។

ទាក់ទងនឹងស្ថានភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅថ្ងៃទី ២០ ខែសីហា វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ១៩០.៦៨១ ដូសត្រូវបានចាក់។ ដូច្នេះ វ៉ាក់សាំងចំនួន ១៦.៤៩៤.៦៦៥ ដូសត្រូវបានចាក់ជូនប្រជាជន ក្នុងនោះ ចាក់បានដូសទី ២ គឺ ១.៧០៧.០៦៦ ដូសហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ