ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីក្នុងប្រទេស ចំនួន ៣,៦២០ ករណី

(VOVWORLD) - ហើយចំនួនករណី ៣,៦២០ ករណីត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស (ធ្លាក់ចុះ ៤០៨ ករណីបើប្រៀបធៀបនឹងថ្ងៃមុន) នៅក្នុងខេត្ត ក្រុង ចំនួន ៥៣។ នៅថ្ងៃទី២៥ ខែតុលា នេះ វៀតណាមមានអ្នកជំងឺកូវីដ-១៩ ចំនួន ១,៣២៣ នាក់បានជាសះស្បើយ និង ៦៥ នាក់បានស្លាប់។

យោងតាមព្រឹត្តិបត្រប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែ តុលានេះ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២៤ តុលា ដល់ម៉ោង ១៧ ថ្ងៃទី២៥ ខែតុលា មានករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៦៣៩នាក់ ដែលត្រូវបានកត់ត្រាក្នុងប្រព័ន្ធជាតិគ្រប់គ្រងករណីជំងឺកូវីដ-១៩ ក្នុងនោះ ករណីនាំចូល ១៩ករណី ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ។ ហើយចំនួនករណី ៣,៦២០ ករណីត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស (ធ្លាក់ចុះ ៤០៨ ករណីបើប្រៀបធៀបនឹងថ្ងៃមុន) នៅក្នុងខេត្ត ក្រុង ចំនួន ៥៣។ នៅថ្ងៃទី២៥ ខែតុលា នេះ វៀតណាមមានអ្នកជំងឺកូវីដ-១៩ ចំនួន ១,៣២៣ នាក់បានជាសះស្បើយ និង ៦៥ នាក់បានស្លាប់។

មកទល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៨០៧,៣០១នាក់ហើយ។ ចំនួនអ្នកស្លាប់សរុបដោយសារកូវីដ-១៩ នៅប្រទេសវៀតណាម រហូតមកដល់ពេលនេះ មានចំនួន ២១.៧៣៨នាក់ ស្មើនឹង ២.៥% នៃចំនួនអ្នកឆ្លងសរុប។ ចំនួនវ៉ាក់សាំងដែលបានចាក់សរុបមានចំនួន ៧៤,០៥០,០៣៧ ដូស ដែលក្នុងនោះចំនួនដូសទី២ត្រូវបានចាក គឺ ២១,៤៦៥,១៩៨ ដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ