ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩ចំនួនជាង ៣៨៦.០០០ នាក់

(VOVWORLD) - យោងតាមគេហទំព័រ Worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី២២ ខែវិច្ឆិកា នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួន ២៥៧.៨០៨.៨៥១នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៥.១៦៧.៥៨១នាក់។

ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ លើទូទាំងពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន៣៨៦.០៤២នាក់ និងករណីស្លាប់ចំនួន ៤.១០៨នាក់។ អង់គ្លេសជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺច្រើនបំផុតនៅលើពិភពលោកដោយមាន ៤០.០០៤ករណី ខណៈពេលដែលរុស្ស៊ីជាប្រទេសមានចំនួនករណីស្លាប់ខ្ពស់បំផុត ដោយមាន ១.២៥២ករណី។ អាមេរិក ឥណ្ឌាប្រេស៊ីល ជាប្រទេសចំនួន៣ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ១៩៕


ប្រតិកម្មទៅវិញ

ផ្សេងៗ