កម្ពុជា៖គណៈបក្ស CPP កាន់អំណាចរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបង្កើត

កម្ពុជា៖គណៈបក្ស CPP កាន់អំណាចរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបង្កើត - ảnh 1
ប្រធានគណៈបក្ស CPP សម្ដេចតេជោ ហ៊ុន សែននិងប្រធានកិត្តិយស CPP សម្ដេច ហេង សំរិន អនុវត្តន៍ពិធីលែងព្រាបឧទ្ទិសសេរីភាព (រូបថត៖Xuan Khu/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី២៨ មិថុនា​នៅទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ
គណៈបក្សប្រជាជនកម្ពុជា​ (CPP) កាន់អំណាចបានរៀបចំយ៉ាងមហាឡារឹកនូវពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបង្កើត (ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១- ថ្ងៃទី២៨
មិថុនា​ ឆ្នាំ២០១៦) ដោយមានការចូលរួមរបស់បក្ខជននិងអ្នកគាំទ្រចំនួន១ហ្មឺននាក់
។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Thach Du បាន អញ្ជើញចូលរួមពិធី
នេះនិងបញ្ជូនកម្រងផ្កាអបអរសាទររបស់អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong ទៅដល់ប្រធាន CPP សម្ដេច តេជោ ហ៊ុន សែន និងប្រធាន
កិត្តិយស CPP សម្ដេច ហេង សំរិន។ថ្លែងមតិនៅទី នេះ សម្ដេច ហ៊ុន សែនបាន
លើកច្បាស់ថា ក្នុងអំឡុង៦៥ឆ្នាំកន្លងទៅ គណៈបក្ស CPP ជានិច្ចកាលរួមដំណើរ
ជាមួយប្រជាជនកម្ពុជាឆ្លងផុតពីការលំបាកជាច្រើន ក្នុងគ្រប់ដំណាក់កាលប្រវត្តិ
សាស្ត្រ។គិតតាំងពីការបោះឆ្នោតពីឆ្នាំ១៩៩៣មក CPP កំពុងជាគណៈបក្សដែល
ដណ្ដើមបានទំនុកទុកចិត្តនិងការគាំទ្ររបស់ប្រជា ជនភាគច្រើន ជាកម្លាំងនយោ
បាយឈានមុខនៅលើឆាកនយោបាយកម្ពុជានា បច្ចុប្បន្ន។សម្ដេច ហ៊ុន សែន
បានអះអាងថា CPP គាំទ្រពេញទំហឹងរាជរដ្ឋា ភិបាលបន្តអនុវត្តន៍យុទ្ធសាស្ត្រ
ចតុកោនអភិវឌ្ឍន៍ដំណាក់កាលទី៣ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ប្រទេសជាតិ
ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ និងគោលនយោបាយផ្លាស់ ប្ដូរថ្មីប្រទេសជាតិ
ផ្សេងៗទៀត សំដៅរក្សាល្បឿនកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនៅកំរិត៧% កាត់បន្ថយ
ភាពក្រីក្រ បង្កើនការងារធ្វើ និងបន្តកែលំអរខឿនហិរញ្ញវត្ថុនិងសេវ៉ាកម្មសាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ