កម្ពុជាចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារ Covid-19 ទ្រង់ទ្រាយធំ
Van Do - Tam Hieu -  
(VOVWORLD) - លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ជា អ្នកដំបូងដែលទទួលចាក់វ៉ាក់សាំងការពារ Covid-19 Sinopharm នេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ជាអ្នកដំបូងដែលទទួលចាក់វ៉ាក់សាំងការពារ Covid-19 ឈ្មោះ Sinopharm នេះ។ (រូបថត៖ Facebook របស់សម្ដេច ហ៊ុន សែន) |
នាព្រឹកថ្ងៃទី១០ កុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមដំណើរការជាផ្លូវការនូវ ការចាក់វ៉ាក់សាំងការពារ Covid-19 ទ្រង់ទ្រាយធំ។ នៅមន្ទីរពេទ្យ កាល់ម៉ែតនៅរាជធានីភ្នំពេញ កូនប្រុសបង្កើត កូនប្រសាររបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងរដ្ឋមន្រ្តី រដ្ឋលេខាធិការវ័យក្មេងមួយចំនួនរូបទៀតក្នុងរាជរដ្ឋា ភិបាលកម្ពុជា បានទទួលចាក់វ៉ាក់សាំង Sinopharm ការពារ Covid-19 ដែលជាជំនួយ របស់ប្រទេសចិនជូនចំពោះកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ជា អ្នកដំបូងដែលទទួលចាក់វ៉ាក់សាំងការពារ Covid-19 Sinopharm នេះ។ កម្ពុជានឹង ផ្ដល់អាទិភាពដល់ការចាក់វ៉ាក់សាំងជូនអ្នកដែលធ្វើការនៅខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចជា៖ គិលានុបដ្ឋាយិការ គ្រូពេទ្យ ទាហាន នគរបាល បុគ្គលិកបរិស្ថាន និងអ្នកសារព័ត៌មាន។ ដោយមានវ៉ាក់សាំងចំនួន៦០ម៉ឺន ដូសដែល ទើបតែទទួលពីប្រទេសចិន កម្ពុជាអាចចាក់ជូនប្រជាជនចំនួន៣០ម៉ឺននាក់ក្នុងវគ្គចាក់ វ៉ាក់សាំងលើកនេះ។ រាជរដ្ឋាភិបាលកម្ពុជាក៏មានផែនការស្នើសុំជំនួយនិងទិញវ៉ាក់សាំង បន្ថែមទៀត ដើម្បីផ្ដល់វ៉ាក់សាំងដោយឥតគិតថ្លៃសម្រាប់ចំនួនប្រជាជនពី៦០%ដល់ ៨០%នៃប្រជាពលរដ្ឋសរុបផងដែរ៕
Van Do - Tam Hieu