កម្ពុជាធ្វើការជួសជុលកែលម្អជាថ្មីវិមានអនុស្សាវរីយ៍កងទ័ពស្ម័គ្រចិត្តវៀតណាម

(VOVworld)-នាព្រឹកថ្ងៃទី២១មករា ក្រសួងធម្មការនិងសាសនាកម្ពុជា អាជ្ញាធរ ខេត្តកំពង់ឆ្នាំងរួមជាមួយស្ថាប័ន សេនានុព័ន្ធ​យោធាវៀតណាមប្រចាំនៅកម្ពុជា បានបើកឲ្យដំណើរការជួសជុលកែលម្អជាថ្មីនូវវិមានអនុស្សាវរីយ៍កងទ័ពស្ម័គ្រ ចិត្តវៀតណាមនិងវិមានឯករាជ្យនៅខេត្តកំពង់ឆ្នំាង។ថ្លែងមតិនៅក្នុងពិធីនេះ
លោក  ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធានគណៈកម្មការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពង់ឆ្នាំងបានអះអាងសារជាថ្មីនូវអត្ថន័យដ៏ធំធេង នៃទិវា៧មករាដែលកងទ័ពស្ម័គ្រចិត្តវៀតណាមបានផ្តួលរំលំរបបប្រល័យពូជសា
សាន៍ខ្មែរក្រហម នាំមកនូវការរស់រានឡើងវិញសម្រាប់ប្រទេសកម្ពុជា។ តាម
លោក ឈួរ ច័ន្ទឌឿនថា ការងារនេះគឺសក្តិសមទៅនឹងអត្ថន័យជានិមិត្តរូបនៃ ចំណងសាមគ្គីភាពមិត្តភាពរវាងកម្ពុជានិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ