កម្ពុជានិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌សិល្បៈ

(VOVworld)-នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែនបានទទួលជួបជាមួយ អនុរដ្ឋ
មន្ត្រីការបរទេសជប៉ុនលោក Kazuyuki Nakane ដែលកំពុងមាន ដំណើរទស្សនកិច្ច
នៅកម្ពុជា។ នៅទីនេះ ភាគីទាំងពីរបានព្រមព្រៀងបង្កើន កិច្ចសហប្រតិបត្តិការផ្លាស់
ប្តូរអំពីវប្បធម៌ សិល្បៈ សំដៅបង្កើតគ្រឹះស្ថាន សម្រាប់ពង្រឹងនិងពង្រីកទំនាក់ទំនង
នៃប្រទេសទាំងពីរ។ ក៏ក្នុងជំនួបនេះ​ដែរ សម្តេចហ៊ុនសែន បានឯកភាពទៅនឹង
សំណើររបស់លោក Nakane ស្តីពីការ បើកការិយាល័យវប្បធម៌ សិល្បៈនៅកម្ពុជា​ក៏ដូចជាគាំទ្រគំរោងការណ៍ “នាវាយុវជនជប៉ុនអាស៊ាន”។សម្តេចហ៊ុនសែនក៏បាន
វាយតម្លៃខ្ពស់ការជួយ ឧបត្ថម្ភរបស់ជប៉ុន ចំពោះកម្ពុជា ក្នុងការកែទម្រង់បោះឆ្នោត
ព្រមទាំងសង្ឃឹម ថា ជប៉ុននឹងជួយឧបត្ថម្ភអំពីបច្ចេកទេសនិងសម្ភារៈថ្មីសម្រាប់
កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ