កម្ពុជានិងថៃសន្យារក្សាសន្តិសុខតាមបណ្តោយព្រំដែន

កម្ពុជានិងថៃសន្យារក្សាសន្តិសុខតាមបណ្តោយព្រំដែន - ảnh 1
ប្រាសាទព្រះវិហារ


(VOVworld)-កម្ពុជានិងថៃបានសន្យារក្សាសន្តិភាពនិងស្ថិរភាពតាមបណ្តោយខ្សែ​ព្រំដែនដោយមិនអើរពើដល់សាលក្រមនាពេលខាងមុខរបស់តុលាកាយុត្តិធម៌អន្តរ
ជាតិ (ICJ) អំពីការប្តឹងប្តល់ទាក់ទិនដល់ជំលោះជុំវិញប្រាសាទព្រះវិហារឡើយ។ សេចក្តីប្រកាសពោលខាងលើបន្ទាប់ពីជំនួបសន្ទនានាថ្ងៃទី២៨តុលា រវាងឧប នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ហោណាំហុង ជាមួយ
សមភាគីថៃ លោក Surapong Tovichakchaikul ។ ក្នុងកិច្ចប្រជុំប្រព្រឹត្តទៅនៅ​
ទីក្រុង ប៉ោយប៉ែតរបស់កម្ពុជា អ្នកនាំពាក្សក្រសួងការបរទេសកម្ពុជា លោក កុយ
គួងបានឲ្យដឹងថា ភាគីទាំងពីរបានយល់ព្រមគោរពតាមសាលក្រមនាពេលខាងមុខ
របស់ ICJ ដោយឈរលើស្មារតីប្រទេសជិតខាងមិត្តភាព រក្សានិងពង្រីកជាងទៀត
​ទំនាក់ទំនងយ៉ាងល្អប្រសើ សំដៅកសាងខ្សែព្រំដេន១សន្តិភាព ស្ថិរភាព និងសហ
ប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ