កម្ពុជាបើកសម្ភោធសាលាបថមសិក្សាដោយទីក្រុងហាណូយជួយឧបត្ថម្ភ

កម្ពុជាបើកសម្ភោធសាលាបថមសិក្សាដោយទីក្រុងហាណូយជួយឧបត្ថម្ភ - ảnh 1
កម្ពុជាបើកសម្ភោធសាលាបថមសិក្សាដោយទីក្រុងហាណូយជួយឧបត្ថម្ភ


        Vovworld-នាព្រឹកថ្ងៃទី១១កញ្ញាសាលាក្រុងភ្នំពេញបានរៀបចំពិធីបើក​សម្ភោធ​
សាលាបថមសិក្សាដូនពេញដែលបានសាងសង់ដោយប្រភពជំនួយ​របស់​ទីក្រុងហាណូយវៀតណាម។ នៅពិធីនេះ លោកស្រី Ngo Thi Thanh Hang លេខារងអចិន្ត្រៃយ៍
គណៈកម្មាធិការបក្សទីក្រុងហាណូយបានឲ្យដឹងថា ទីក្រុង​ហាណូយសំរេចចិត្តជួយ
កសាងឡើងវិញសាលាបថមសិក្សាដូនពេញសំដៅរួម​ចំណែកលើកកំពស់គុណភាព
អប់រំបណ្ដុះបណ្ដាលរបស់ក្រុងភ្នំពេញបង្ហាញ​មនោសញ្ចេតនាសាមគ្គីភាពមិត្តភាព
របស់រដ្ឋអំណាចនិងប្រជាជនក្រុងហាណូយចំពោះរាជធានីភ្នំពេញ រួមចំណែកពូនជ្រំ
ទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាព​ជា​ប្រពៃណីដ៏ល្អប្រសើររវាងប្រជាជននៃប្រទេស
ទាំងពីរវៀតណាមនិងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ