កម្ពុជា៖ប្រធានគណៈបក្ស CNRP ត្រូវឃាត់ខ្លួនដោយជាប់ចោទពីការក្បត់ជាតិ

(VOVWORLD) - នាថ្ងៃទី៣ សីហា កម្លាំងសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនលោក កឹម សុខា ប្រធានគណៈបក្សសង្គ្រោះជាតិ (CNRP) ជាមួយនឹងការចោទថា បាន ប្រព្រឹត្តអំពើក្បត់ជាតិនិងចារកម្ម។ 
កម្ពុជា៖ប្រធានគណៈបក្ស CNRP ត្រូវឃាត់ខ្លួនដោយជាប់ចោទពីការក្បត់ជាតិ - ảnh 1 លោក កឹម សុខា ត្រូវចាប់ខ្លួន

(VOVworld) - នាថ្ងៃទី៣ សីហា កម្លាំងសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនលោក កឹម សុខា ប្រធានគណៈបក្សសង្គ្រោះជាតិ (CNRP) ជាមួយនឹងការចោទថា បាន ប្រព្រឹត្តអំពើក្បត់ជាតិនិងចារកម្ម។ គេហទំព័រ Fresh News របស់កម្ពុជា បានដក ស្រង់សេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាលប្រទេសនេះឲ្យដឹងថា ការចាប់ខ្លួន នេះប្រព្រឹត្តទៅនាវេលាម៉ោង០និង៣៥នាទីថ្ងៃទី៣ កញ្ញា។ កម្លាំងសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនលោក កឹម សុខា ដោយសារតែមានភស្តុតាងដ៏ច្បាស់លាស់នោះគឺ ខ្សែអាត់វីដេអូចុះផ្សាយលើគេហទំព័រ CBN (Cambodian Broadcasting Network) ដែលមានទីស្នាក់ការនៅអូស្ត្រាលីនិងភស្តុតាងមួយចំនួនផ្សេងទៀត ដែលសរឲ្យ ឃើញថា លោក កឹម សុខានិងសម្ព័ន្ធមិត្តបានសហការដោយសម្ងាត់ជាមួយបរ ទេសសំដៅបង្កឡើងផលប៉ះពាល់ទៅលើប្រទេសជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់អំពើនេះគឺការក្បត់ជាតិនិងសកម្មភាពចារកម្មដែលត្រូវបានចែងក្នុងច្បាប់ព្រហ្មទ័ណ្ឌ។ រាជរដ្ឋាភិបាលជូនដំណឹងថា តុលាការនឹងធ្វើការជំនុំជម្រះ រឿងហេតុនេះតាមច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ