កម្មករវៀតណាមនៅលីប៊ីភាគច្រើនជំលៀសទៅអេហ្ស៊ីបបានត្រឡប់មកប្រទេសវិញ

 កម្មករវៀតណាមនៅលីប៊ីភាគច្រើនជំលៀសទៅអេហ្ស៊ីបបានត្រឡប់មកប្រទេសវិញ - ảnh 1
កម្មករវៀតណាមនៅលីប៊ីភាគច្រើនជំលៀសទៅអេហ្ស៊ីបបានត្រឡប់មកប្រទេសវិញ

(VOV)_គិតដល់ម៉ោង២៤ យប់ថ្ងៃទី១៣សីហា តាមម៉ោងតំបន់ ​គឺម៉ោង៤
ព្រឹក ថ្ងៃទី១៤ សីហានៅវៀតណាម  កម្មករវៀតណាមនៅលីប៊ីភាគច្រើន ជំលៀសទៅអេហ្ស៊ីបបានត្រឡប់មកប្រទេសវៀណាមវិញ។ ជើងហោះហើរថ្មី
បំផុត  បានស្លាកលេខ MS-960 របស់ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប បាន​ចាកចេញពីព្រលានយន្តហោះអន្តរជាតិទីក្រុងគែ នាម៉ោង២៣ និង៣០នាទីយប់
 ថ្ងៃទី១៣សីហាបានដឹកជញ្ជូនកម្មករចំនួន១៤៣នាក់ត្រឡប់មកប្រទេសវិញ។

ដូច្នេះ នាថ្ងៃទី១៣ សីហា មានបន្ថែមកម្មករ២១៤នាក់ចាកចេញពីទីក្រុងគែ ត្រឡប់
មកវៀតណាមវិញ បង្កើនបរិមាណកម្មករបានត្រឡប់មកវៀតណាមវិញ ​ឡើងដល់
៦៧៧នាក់។ 

          នាគ្រានោះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅលីប៊ី លោក Dao Duy
Tien បានអោយដឹងថា៖ ពលករវៀតណាមចំនួន៩២​នាក់បានជំ​លៀស​ទៅ
 Tunisia នាថ្ងៃទី១៣សីហា។ ពលករទាំងនេះនឹងបានត្រឡប់មកប្រទេស​វៀត​
ណាម​វិញ នៅលើបណ្ដាជើងហោះហើរពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១៤ដល់​ថ្ងៃ​ទី១៦សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ