កម្មាភិបាលសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្សត្រូវបានរៀបចំយ៉ាងត្រឹមត្រូវនិងមត់ចត់

(VOVWORLD) - នាថ្ងៃទី ២៩ មករា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានបន្តការពិភាក្សាលើការងារកម្មាភិបាល។ 

  

កម្មាភិបាលសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្សត្រូវបានរៀបចំយ៉ាងត្រឹមត្រូវនិងមត់ចត់ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាមួយនឹងអ្នកតំណាងដែលចូលរួមមហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ TTXVN)

ធ្វើការផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មាន ប្រតិភូជាច្រើនបានវាយតម្លៃថា ព័ត៌មានអំពីកម្មាភិបាលដែលបានផ្តល់ជូនពិតជាពេញលេញនិងមានការទទួលខុសត្រូវ។ យោងតាមប្រតិភូ គម្រោងកម្មាភិបាលដែលបានដាក់ជូនមហាសន្និបាតត្រូវបានត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់និងមានការទទួលខុសត្រូវខ្ពស់។ ព័ត៌មានពាក់ព័ន្ធដល់កម្មាភិបាលនីមួយៗ ត្រូវបានណែនាំយ៉ាងពេញលេញស្របតាមបទប្បញ្ញត្តិ។ នេះនឹងជាមូលដ្ឋានសម្រាប់ប្រតិភូម្នាក់ៗ សម្រេចចិត្តជ្រើសរើសជម្រើសរបស់ខ្លួនក្នុងការបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈិមថ្មី ដោយធានានូវស្តង់ដារ បំពេញតាមប្រាថ្នារបស់ប្រជាជន។

មុននោះ នារសៀលថ្ងៃទី ២៨ មករា មហាសន្និបាតបានធ្វើការនៅសាលប្រជុំស្តីពីការត្រៀមកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១៣។ មហាសន្និបាតបានពិភាក្សានិងបោះឆ្នោតអនុម័តចំនួនសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនីតិកាលទី ១៣ មានចំនួន ២០០ រូប ក្នុងនោះមានសមាជិកផ្លូវការ ចំនួន ១៨០ រូបនិងសមាជិកបម្រុងចំនួន ២០ រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ