កម្មវិធី "ទិវាខ្សែភាពយន្តរុស្ស៊ីនៅវៀតណាម"

កម្មវិធី
កម្មវិធី “ទិវាខ្សែភាពយន្តរុស្ស៊ីនៅវៀតណាម” បានបើក នៅទីក្រុងហាណូយ។ (Image: VOV)

(VOVworld) – ក្នុងក្របខ័ណ្ឌ “ទិវាវប្បធម៌រុស្ស៊ីនៅវៀតណាមឆ្នាំ ២០១៣” នាយប់
ថ្ងៃទី ៧ វិច្ឆិកា កម្មវិធី “ទិវាខ្សែភាពយន្តរុស្ស៊ីនៅវៀតណាម” ត្រូវបានបើក នៅទីក្រុង
ហាណូយ។ ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិង
ទេសចរណ៍វៀតណាម លោក Vuong Duy Bien បានអះអាងថា៖ ទិវាខ្សែភាពយន្ត
រុស្ស៊ីនៅវៀតណាមលើកនេះគឺជាព្រឹត្តិការវប្បធម៌មានអត្ថន័យដ៏ធំធេងសំដៅ
អនុវត្តកម្មវិធីសហប្រតិបត្តិការសិល្បៈរវាងប្រទេសទាំង ២៖

“បណ្ដាខ្សែភាពយន្តរុស្ស៊ីត្រូវបានបញ្ចាំងក្នុងឱកាសនេះមានខ្លឹមសារដ៏សម្បូ
បែប។ នេះគឺជាឱកាសដើម្បីទស្សនិកជនវៀតណាមស្វែងយល់អំពីជីវភាព
រស់នៅរបស់ប្រជាជនរុស្ស៊ី។ ខ្ញុំជឿជាក់ថា៖ ទិវាខ្សែភាពយន្តរុស្ស៊ីនៅវៀត
ណាមលើកនេះនឹងជំរុញអភិវឌ្ឍន៍ចំណងមិត្តភាពទំនាក់ទំនងសហប្រតិ
បត្តិការ ការជួបប្រាស្រ័យវប្បធម៌សិល្បៈរវាងប្រទេសទាំងង ២។”

ទិវាខ្សែភាពយន្តរុស្ស៊ីនៅវៀតណាមនឹងអូសបន្លាយចាប់ពីថ្ងៃទី ៧ ដល់ទី
១២ វិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ