កម្មវិធី “លើកដំកើងអង្គភាពអាជីវកម្មផ្លាស់ប្តូរថ្មី-ច្នៃប្រឌិត”

កម្មវិធី “លើកដំកើងអង្គភាពអាជីវកម្មផ្លាស់ប្តូរថ្មី-ច្នៃប្រឌិត” - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien ប្រគល
ប័ណ្ឌសរសើរឲ្យអង្គភាពអាជីវកម្ម (រូបថតៈ vov.vn)


(VOVworld)-នាយប់ថ្ងៃទី២៤មិថុនា វិទ្យុសម្លេងវៀតណាមបានរួមផ្សំជាមួយក្រសួង
វិទ្យាសាស្រ្តនិងបច្ចេកវិទ្យារៀបចំពិធី “លើកដំកើងអង្គភាពអាជីវកម្មផ្លាស់ប្តូរថ្មី-ច្នៃ
ប្រឌិត”លើកទី១។ ចូលរួមកម្មវិធី មានវត្តមានអនុប្រធានរដ្ឋសភា វៀតណាម លោក
ស្រី Nguyen Thi Kim Ngan អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang
Tien រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លោក Nguyen Quan និងតំណាង
របស់អង្គភាពអាជីវកម្មដែលបានលើកដំកើងលើក នេះ។នៅទីនេះ​លោក Nguyen
Quan បានផ្លាស់ប្តូរមតិជាមួយអង្គភាពអាជីវកម្មមួយចំនួន អំពីអត្ថន័យនៃការផ្លាស់
ប្តូរថ្មី ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យា បានរួមចំណែកជម្រុញការអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់អង្គភាពអាជីវកម្មនិយាយដោយ ឡែកនិងរបស់វៀតណាមនិយាយ
រួម។ អង្គភាពអាជីវកម្មចំនួន៧៥ ដែលមានស្នា ដៃលេចធ្លោ​ក្នុងការអនុវត្តន៍វិទ្យា
សាស្រ្ត បច្ចេកវិទ្យា ផ្លាស់ប្តូរការច្នៃប្រឌិតដើម្បី លើកកំពស់គុណភាពផលិផល បង្កើនលទ្ធភាពប្រគួតប្រជែងរបស់អង្គភាពអាជី វកម្មត្រូវបានលើកដំកើងក្នុងពិធី
នេះដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ