កម្មវិធីចំណាប់អារម្មណ៍វៀតណាមនៅបារាំង

កម្មវិធីចំណាប់អារម្មណ៍វៀតណាមនៅបារាំង - ảnh 1
កម្មវិធីចំណាប់អារម្មណ៍វៀតណាមនៅបារាំង (VOV)

        Vovworld-នាយប់ថ្ងៃទី៤កក្កដា កម្មវិធីរបាំតូរតន្ត្រីប្រជាជាតិវៀតណាម​វិសេសវិសាលដោយមានឈ្មោះ ការចាប់អារម្មណ៍វៀតណាម ត្រូវបានរៀបចំ
នៅ​ទីក្រុងប៉ារីស។ កម្មវិធីបានទាក់ទាញការចូលរួមរបស់ប្រជាជនវៀតណាម
ជា​ច្រើន​ក៏ដូចជាមិត្តភក្តិអន្តរជាតិស្នេហាវៀតណាម។

       នេះជាព្រឹត្តិការណ៍ស្ថិតក្នុងក្របខ័ណ្ឌសកម្មភាពដ៏សម្បូរបែបរបស់ឆ្នាំវៀត
ណាមនៅបារាំង។ លោក Le Hong Chuong នាយកមជ្ឈមណ្ឌលវប្បធម៍​វៀត
ណាមនៅបារាំងបានសម្ដែងក្តីសង្ឃឹមបណ្ដារបាំបទចម្រៀងនិងតូរតន្ត្រីក្នុងកម្មវិធី
នឹងបង្កើតរាត្រីវប្បធម៍ដ៏វិសេសវិសាលនិងបន្សល់ទុកនូវការចាប់អារម្មណ៍ដ៏ជ្រាល
ជ្រៅក្នុងទឹកចិត្តអ្នកស្នេហាសិល្បៈនៅបារាំងក៏ដូចជាលើកកំពស់ការ​យល់ដឹងអំពី
ទឹកដីមនុស្សវៀតណាម។

        តាមគំរោង​បន្ទាប់ពីកម្មវិធីនេះ បណ្ដាសិល្បករសិល្បការិនីនឹងបន្ត​ចូលរួម​សម្ដែងសិល្បៈនៅដំបន់ជាច្រើននៅបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ