កម្មវិធីជួបប្រាស្រ័យវៀតណាម ២0១៣

កម្មវិធីជួបប្រាស្រ័យវៀតណាម ២0១៣ - ảnh 1
ពិធីបើកសម្ពោធន៍ ដាក់អោយដំណើការ មជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រ អប់រំអន្តរផ្នែក (ICISE)(http://www.khoahocphothong.com.vn/)

(VOV)_ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួប្រាស្រ័យហវៀតណាម ឆ្នាំ ២០១៣ នាថ្ងៃទី
១២ សីហានៅទីក្រុង Quy Nhon បានប្រព្រឹត្តទៅពិធីបើកសម្ពោធន៍ ​ដាក់​អោយ ដំណើការ មជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រ អប់រំអន្តរផ្នែក (ICISE)។ នេះគឺជាទី កន្លែងដើម្បីបណ្ដាអ្នកវិទ្យាសាស្ត្រលើទូ​ទាំងពិភពលោកប្រមូល​ផ្តុំ​ជួបប្រាស្រ័យ  ស្រាវជ្រាវវិទ្យាសាស្ត្រ។

          ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Thien Nhan បានសង្កត់ធ្ងន់ថា÷ ​ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា ​ដល់ឆ្នាំ ២០២០ រដ្ឋាភិបាលវៀតណាមនឹងប្រមូលផ្តុំអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេក​វិទ្យា រួម ជាមួយការអប់រំ បណ្ដុះបណ្ដាល។ ពីព្រោះនេះគឺជាកម្លាំងពលំស្នូល ​ដើម្បីអភិវឌ្ឍន៍ ប្រទេសយ៉ាងលឿននិងចីរភាព។ 

          បន្ទាប់ពីពិធីបើកសម្ពោធន៍ ដាក់អោយដំណើការ មជ្ឈមណ្ឌលអន្តរជាតិ​វិទ្យា​
សាស្ត្រ​ អប់រំអន្តរផ្នែក (ICISE) នឹងប្រព្រឹត្តទៅពិធីបើកសន្និសីទវិទ្យា​សាស្ត្រអន្តរ​ជាតិ ដោយប្រធានបទ÷ បង្អូចមើលទៅអវកាស។ ​សន្និសីទ​បានទាក់ទាញការ​ចូល រួមរបស់អ្នកវិទ្យាសាស្ត្រល្បីឈ្មោះចំនួន ​២០០នាក់ ក្នុងប្រទេសនិងលើទូ ទាំង ពិភពលោក ដែលក្នុងនោះ​មាន​អ្នកវិទ្យាសាស្ត្រចំនួន៥នាក់ បានទទួលរង្វាន់ Nobel៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ