កម្មវិធីទទួលក្រុមភ្ញៀវទេសចរណ៍ជាលើកដំបូងក្នុងឆ្នាំ ២០១៣

(VOVworld) – នាព្រឹកថ្ងៃទី ១ មករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម មន្ទីវប្បធម៌កីឡាទេសចរណ៍និងសមាគមទេសចរណ៍ទីក្រុងហូជីមិញបាន​រៀបចំ
កម្មវិធីទទួលក្រុមភ្ញៀវទេសចរណ៍ជាលើកដំបូងក្នុងឆ្នាំ ២០១៣ ដែលអញ្ជើញមក
ពីទីក្រុង Frankfut អាល្លឺម៉ង់ និង Hong Kong ចិន។ ក្នុងពិធីទទួលនេះ ថ្នាក់ដឹកនាំ
ផ្នែកទេសចរណ៍ទីក្រុងហូជីមិញបានអះអាងថា៖​ នឹងបន្តលើកកំពស់គុណភាព​សេវ៉ាកម្មសំរាប់ភ្ញៀវទេសចរណ៍មកដល់វៀតណាម។នេះគឺជាសកម្មភាពមួយ
ក្នុងចំណោមព្រឹត្តិការណ៍ផ្សព្វផ្សាយរូបភាព មនុស្ស ទឹកដីវៀតណាម និយាយរួម និងទីក្រុងហូជីមិញ និយាយដោយឡែក ក្នុងឆ្នាំ ២០១៣ ដល់មិត្តភ័ក្តអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ