កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ពិសេសស្តីពីវៀតណាមបានប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីប

(VO

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ពិសេសស្តីពីវៀតណាមបានប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីប - ảnh 1
សម្តែងសិល្បៈក្នុងកម្មវិធី

Vworld)-នាយប់ថ្ងៃទី១១មិថុនា ស្ថានីយ៍ទូរទស្សន៍ Nile TV ជាកាណាល់
ទូរទស្សន៍ជំនាញខាងវប្បធម៌នៃ ស្ថានីយ៍ទូរទស្សន៍ជាតិអេហ្ស៊ីប បានអនុវត្តកម្ម
វិធី ផ្សាយបន្តផ្ទាល់ពិសេសឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាម។​ដោយ
 ប្រធានបទ “បង្អួចសម្លឹងមើលទៅប្រទេសវៀតណាម”  កម្មវិធីនេះបានឧទ្ទេស
នាមនូវកម្មវិធីសិល្បៈវិសេសវិសាលនិងបង្ហាញនូវម្ហូបអាហារសម្បូរទៅដោយ
អត្តសញ្ញាវប្បធម៌របស់វៀតណាម។ វាយតម្លៃទៅលើកម្មវិធីនេះ  ឯកអគ្គរដ្ឋទូត
 វៀតណាមប្រចាំនៅអេហ្ស៊ីបលោក Do Hoang Long បានឲ្យដឹងថា៖

“នេះជាកម្មវិធីពោរពេញទៅដោយអត្ថន័យ ព្រោះថា អាហ្ស៊ីបនិងវៀតណាមជា
ប្រទេសពីរនៅទ្វីបខុសពីគ្នា តាមនោះប្រជាជនអេហ្ស៊ីបមិនសូវស្គាល់អំពីវៀត
ណាមប៉ុន្មានទេ។ ដូច្នេះ ព្រឹត្តិការណ៍នេះនឹងជាឱកាសល្អមួយសម្រាប់ផ្សព្វ
ផ្សាយទៅដល់ប្រជាជនអេហ្ស៊ីបអំពីប្រវត្តិសាស្ត្រ ទឹកដីនិងមនុស្សវៀតណាម”។

        នៅក្នុងកម្មវិធីក៏បានប្រព្រឹត្តទៅរាល់ការផ្លាស់ប្តូរមតិរវាងតំណាងជនវៀត
 ណាមកំពុងរស់នៅអេហ្ស៊ីបជាមួយអាជីវករអេហ្ស៊ីបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ