កម្មវិធីពាណិជ្ជសញ្ញាជាតិ៖ ផ្សាភ្ជាប់​ពាណិជ្ជសញ្ញា​ផលិតផល​ជាមួយ​សកម្មភាព​ទាក់ទាញ​ទុនវិយោគ

(VOVWORLD) -ក្រសួងឧស្សាហពាណិជ្ជកម្មនឹងផ្ដោតសំខាន់លើការផ្សព្វផ្សាយរូបភាពពាណិជ្ជសញ្ញាជាតិវៀតណាម និងជួយឧបត្ថម្ភសហគ្រាសផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផលរបស់ខ្លួននៅលើទីផ្សារជាតិ និងអន្តរជាតិ។
កម្មវិធីពាណិជ្ជសញ្ញាជាតិ៖ ផ្សាភ្ជាប់​ពាណិជ្ជសញ្ញា​ផលិតផល​ជាមួយ​សកម្មភាព​ទាក់ទាញ​ទុនវិយោគ - ảnh 1ទិដ្ឋភាពទូទៅនៃវេទិកា។ (រូបថត៖ kinhtedothi.vn) 

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍សប្ដាហ៍ពាណិជ្ជសញ្ញាជាតិ ឆ្នាំ២០១៩ នោះ នាថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហាណូយ នាយកដ្ឋានជំរុញពាណិជ្ជសញ្ញា នៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានរៀបចំវេទិកាពាណិជ្ជសញ្ញាវៀតណាម ដោយប្រធានបទ "យុទ្ធសាស្ត្រពាណិជ្ជសញ្ញាជាតិវៀតណាម"។

 វេទិកានេះគឺជាឱកាសសម្រាប់ស្ថាប័នគ្រប់គ្រង អ្នកជំនាញ អង្គការនិងសហគ្រាសពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ពាណិជ្ជសញ្ញា និងការនាំចូល នាំចេញវាយតម្លៃលើស្ថានភាពពាណិជ្ជសញ្ញាជាតិវៀតណាម។ ហើយតាមនោះ មានដំណោះស្រាយ និងផែនការធ្វើសកម្មភាពជាក់ស្ដែងដើម្បីកសាង និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាជាតិវៀតណាម។ តាមរយៈកម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមនោះ សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសវៀតណាមជាច្រើនបានកសាង អភិវឌ្ឍន៍ និងគ្រប់គ្រងពាណិជ្ជសញ្ញារបស់ខ្លួនជាបណ្ដើរៗ រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងអះអាងនូវឋានៈនៅលើទីផ្សារជាតិ និងអន្តរជាតិ។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖

"នារយៈពេលខាងមុខ រួមជាមួយទិសដៅផ្លាស់ប្ដូរថ្មីកម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមនោះ ក្រសួងឧស្សាហពាណិជ្ជកម្មនឹងធ្វើសកម្មភាពជាក់ស្ដែង ជំរុញការឃោសនា និងការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ធុរកិច្ច សង្គម ស្ថានប័នគ្រប់គ្រងរដ្ឋអំពីអត្ថន័យនៃតួនាទីរបស់ពាណិជ្ជសញ្ញា។ ក្រសួងឧស្សាហពាណិជ្ជកម្មនឹងផ្ដោតសំខាន់លើការផ្សព្វផ្សាយរូបភាពពាណិជ្ជសញ្ញាជាតិវៀតណាម និងជួយឧបត្ថម្ភសហគ្រាសផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផលរបស់ខ្លួននៅលើទីផ្សារជាតិ និងអន្តរជាតិ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ