កម្មវិធីសោភ័ណភាពព្រះចន្ទឆ្នាំ ២០១៩

(VOVWORLD) -មហោស្រព"សោភណ្ណភាពព្រះចន្ទ" គឺជាសកម្មភាពលើកតម្កើងសម្រស់របស់ជនពិការវៀតណាម លើកទឹកចិត្តដល់ជនពិការឱ្យមានទំនុកទុកចិត្ត អះអាងខ្លួនឯង ក៏ដូចជារាល់ទេពកោសល្យរបស់ខ្លួនផងដែរ។ ព្រមទាំងលើកទឹកចិត្តដល់នារីពិការឲ្យមានទំនុកទុកចិត្តលើខ្លួនឯង បញ្ចេញសមត្ថភាព និងសម្លេងរបស់ខ្លួន។ 
កម្មវិធីសោភ័ណភាពព្រះចន្ទឆ្នាំ ២០១៩ - ảnh 1 បេក្ខនារីពិការឆ្នើមទាំង ៩ រូប នៅទូទាំងប្រទេស (រូបថត៖ doanthanhnien.vn)

វគ្គផ្ដាច់ព្រ័ត្រមហោស្រព "សោភ័ណភាពព្រះចន្ទ" ដោយមានប្រធានបទ "មនុស្សគ្រប់រូបមានទេពកោសល្យខុសៗគ្នា" នឹងប្រព្រឹត្តិទៅនារយប់ថ្ងៃទី ១៨ ខែមេសាខាងមុខ នៅទីក្រុងហាណូយ។ កម្មវិធីនេះត្រូវបានរៀបចំដោយ ក្លឹបយុវជនពិការវៀតណាមរួមសហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍន៍សុខភាពប្រកបដោយចីរភាព និងមជ្ឈមណ្ឌលគំនិតផ្តួចផ្តើមសុខភាព និងចំនួនប្រជាជន។

មហោស្រព"សោភណ្ណភាពព្រះចន្ទ" គឺជាសកម្មភាពលើកតម្កើងសម្រស់របស់ជនពិការវៀតណាម លើកទឹកចិត្តដល់ជនពិការឱ្យមានទំនុកទុកចិត្ត អះអាងខ្លួនឯង ក៏ដូចជារាល់ទេពកោសល្យរបស់ខ្លួនផងដែរ។ ព្រមទាំងលើកទឹកចិត្តដល់នារីពិការឲ្យមានទំនុកទុកចិត្តលើខ្លួនឯង បញ្ចេញសមត្ថភាព និងសម្លេងរបស់ខ្លួន។ បណ្ដិត Khuat Thu Hong ប្រធានវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍សង្គម និងជាសមាជិការនេះគណៈមេប្រយោគបានឲ្យដឹងថា៖

"ខ្ញុំបានឃើញថា ជនពិការទាំងនេះបានបង្ហាញទេពកោសល្យរបស់ខ្លួនប្រកបដោយការច្នៃប្រឌិត មានលក្ខណៈវប្បធម៌ និង រ៉ូមែនទិក។ ខ្ញុំជឿជាក់ថាការប្រលងលើកនេះ នឹងជាសារដ៏ខ្លាំងក្លា ដើម្បីបង្ហោះភាពត្រេចត្រអាល ក៏ដូចជារីកសុះសាយនូវរូបភាពជាវិជ្ជមានអំពីការជំនះពុះពារលើជោគវាសនា ការលំបាក ដើម្បីរស់នៅ ធ្វើការ សិក្សារៀនសូត្រ និងសេចក្តីស្រឡាញ់"។

នារាត្រីវគ្គផ្ដាច់ព្រ័ត្រនោះ បេក្ខនារីពិការឆ្នើមទាំង ៩ រូប នៅទូទាំងប្រទេសនឹងឆ្លង់កាត់វគ្គប្រលងចំនួន ៣ គឺ  សំលៀកបំពាក់ ទេពកោសល្យ និងសំនួរផ្ទាល់មាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ