កម្មវីធីសម្ដែងសិល្បះ៖” ការធ្វើដំណើរដើម្បីថ្ងៃអនាគតភ្លឺស្វាង”

កម្មវីធីសម្ដែងសិល្បះ៖” ការធ្វើដំណើរដើម្បីថ្ងៃអនាគតភ្លឺស្វាង” - ảnh 1
កម្មវីធីសម្ដែងសិល្បះ៖” ការធ្វើដំណើរដើម្បីថ្ងៃអនាគតភ្លឺស្វាង”

(VOV)_នា​ថ្ងៃទី៤មេសា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ (វិទ្យុ​សម្លេង​វៀតណាម)
 រដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវីធីសម្ដែងសិល្បះ៖” ការធ្វើដំណើរដើម្បីថ្ងៃអនា
គតភ្លឺស្វាង”។ កម្មវិធីនេះបានបង្ហាញនូវការធ្វើដំណើរមួយពីប្រទេសមួយត្រូវបំពុល
ដោយគ្រាប់មីនជាច្រើននិងត្រូវរងឥទ្ធិពលធ្ងន់ធ្ងរបំផុតលើពិភពលោក បានក្លាយ
ទៅជាប្រទេសមួយគ្មានគ្រោះអាសន្នដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌផ្ទុះពី​សង្គ្រាម។ កម្ម
វិធីបានរួមចំណែកលើកកំពស់ថែមទៀតចំណេះដឹងអំពីការ​ទប់​ស្កាត់គ្រាប់មីននៅសេសសល់ពីសង្គ្រាមក្នុងសហគមន៍ និងការរួមដៃរបស់​សហគមន៍ក្នុងការងារជំនះ
ពុះពារ និងជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីន។ លោក Nguyen Trong Dam អនុ
រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិង​សង្គមកិច្ចវៀតណាម បានអោយដឹងថា៖

“ បន្តចលនាការរួមកម្លាំងកាយចិត្តរបស់សង្គមទាំងមូល ប្រជាជនគ្រប់​ស្រទាប់ 
និងអង្គការ សហគ្រាស បុគ្គលវៀតណាមនៅក្នុងនិងក្រៅប្រទេស ​សកម្មរួមវិភាគ
ទាន។ ពង្រីកកម្លាំងពលំ របស់ផែនមហាសាមគ្គីជាតិ សម្រេច​ជោគជ័យគោលដៅ
ដើម្បីប្រទេសវៀតណាម​គ្មានគ្រាប់មីន ក្រោយសង្គ្រាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ