កម្មវិធីសម្ដែងសិល្បះអបអរសាទរលើកទី៤៦ទិវាបង្កើតអាស៊ាន


(VOV)_នាយប់ថ្ងៃទី៨សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសម្ដែង
សិល្បះអបអរសាទរព្រឹត្តិការណ៍ដ៏សែនសំខាន់  ដើម្បីរំលឹកខួប​អនុស្សាវរីយ៍លើក​ទី ៤៦ទិវាបង្កើតសមាគមបណ្ដាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ ​(ASEAN) និងលើកទី
១៨​នៃទិវាវៀតណាមចូលរួមអាស៊ាន។ សកម្មភាពនេះ​ត្រូវបានរៀបចំឡើងជាប្រចាំ
ឆ្នាំ ដើម្បីបង្កើន​ការផ្សព្វផ្សាយ ឃោសនាដ៏ទូលំទូលាយអំពីការកសាងសហគមន៍
អាស៊ាន​មាំមួនមួយ​តភ្ជាប់ដ៏ស្អិតរមួតជិតស្និទ្ធិ។ នេះក៏គឺជាឱកាសដើម្បីជំរុញការ
ផ្លាស់ប្តូរ ​ផ្សាភ្ជាប់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងវៀតណាមជាមួយប្រទេស​អាស៊ាននានា ក៏ដូចជាបង្កើនចំណងសាមគ្គីភាព របស់ប្រជាជនក្នុងសហគមន៍អា
ស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ