កម្មវិធីសិល្បៈ“យុវជនឆ្ពោះទៅកោះសមុទ្ររបស់មាតុប្រទេស”

កម្មវិធីសិល្បៈ“យុវជនឆ្ពោះទៅកោះសមុទ្ររបស់មាតុប្រទេស” - ảnh 1
សមាជិកសម្ព័ន្ធយុវជននៅខេត្ត An Giang ទស្សនៈការតាំងពិព័រណ៍រូបភាព
ស្ដីពីអធិបតេយ្យភាពអំពីកោះសមុទ្រ (រូបថត៖bienphong.com.vn)


(VOVworld) - កម្មវិធីសិល្បៈក្រោមប្រធានបទ”យុវជនឆ្ពោះទៅកោះសមុទ្ររបស់មាតុ
ប្រទេស”​ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦ កក្កដានៅខេត្ត An Giang ភាគខាងត្បូងវៀត
ណាម។កម្មវិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការអចិន្ត្រៃសម្ព័ន្ធយុវជនខេត្ត​
An Giang សហការជាមួយសម្ព័ន្ធយុវជននៃបញ្ជាការដ្ឋានតំបន់ទី៥កងទ័ពជើងទឹកវៀត
ណាម។ចូលរួមកម្មវិធីនេះមានកម្មាភិបាល នាយទាហាននិងសិក្ខាកាមចំនួន៤០០នាក់។នេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីឆ្ពោះទៅកោះសមុទ្ររបស់មាតុប្រទេស ត្រូវបាន
សម្ព័ន្ធយុវជនខេត្ត An Giang លាតត្រដាងសំដៅលើកកំពស់ការយល់ដឹង ពង្រីកទឹកចិត្ត
ស្នេហារជាតិ និងស្មារតីទទួលខុសត្រូវរបស់យុវជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ