ក្រិកបញ្ចប់អាណាត្តិប្រធានប្តូរវែន EU

ក្រិកបញ្ចប់អាណាត្តិប្រធានប្តូរវែន EU - ảnh 1
នាយករដ្ឋមន្ត្រីក្រិក Antonis Samaras (vietnamplus.vn)


        Vovworld-នាយប់ថ្ងៃទី៣០មិថុនា ក្រិកបានបញ្ចប់រយៈពេល៦ខែកាន់​ដំណែង​ប្រធានប្តូរវែនសហភាពអឺរ៉ុប (EU) ដោយពិធីមួយនៅវិមានសន្និសីទ Zappeion នៅ​
រដ្ឋធានី Athens ដោយមានការចូលរួមរបស់ដំណាងមកពីប្រទេស​សមាជិកក្នុងប្លុក។

        ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រីក្រិក Antonis Samaras បានរំលឹករាល់​សមិទ្ធិ
គួរឲ្យចាប់អារម្មណ៍ដែលប្រទេសនេះទទួលបានដោយផ្អែកលើអាទិភាពដែលបាន
ដាក់ចេញលើឋានៈជាប្រធាន EU ទន្ទឹមនឹងនោះសន្យាគាំទ្រអ៊ីតាលី​ទទួល​ដំណែង​ឋានៈនេះនាថ្ងៃទី១កក្កដា។ ក្នុងអំឡុង៦ខែកន្លងមក ក្រិកបាន​អនុវត្ត​ការផ្ដើម​គំនិត
សំខាន់ចំនួន៦៧ទាក់ទិនដល់កត្តិយុតនិងទទួលបានការ​ស្រុះ​ចិត្តគំនិតអំពីការ​ផ្ដើមគំនិតចំនួន១៥ទៀត ជួយឲ្យ EU សន្សំសំចៃចំណាយ​ថវិការជាង៦០%។

        ពិធីបានបញ្ចប់ដោយកម្មវិធីវប្បធម៍ជាមួយរបាំបទចម្រៀងពោពេញទៅ​ដោយ​អត្តសញ្ញាណវប្បធម៍ក្រិកនិងបទភ្លេង aria ពោពេញទៅដោយ​អត្តសញ្ញាណ​អ៊ីតាលី​ដូចជាស្ពានតភ្ជាប់អាណាត្តិប្រធានប្តូរវែន EU ចំនួន២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ