ក្រិកប្រកាសថាមិនកាត់បន្ថយប្រាក់បៀវត្តនិងប្រាក់សោធននិវត្ត

ក្រិកប្រកាសថាមិនកាត់បន្ថយប្រាក់បៀវត្តនិងប្រាក់សោធននិវត្ត - ảnh 1
នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras (រូបថតៈ TTXVN)


(VOVworld)-រដ្ឋាភិបាលឆ្វេងនិយមនៅក្រិកដឹកនាំដោយនាយករដ្ឋមន្ត្រីលោក
Alexis Tsipras បានប្រកាសថា ពុំកាត់បន្ថយប្រាក់បៀវត្សនិងប្រាក់សោធននិវត្ត
ក្នុងកិច្ចចរចារជាមួយក្រុមម្ចាស់បំណុលរួមមានសហភាពអឺរ៉ុប (EU) និងមូនីធិ
រូបិវត្ថុអន្តរជាតិ (IMF)ឡើយ។ ថ្លែងមតិក្នុងសន្និសីទកាសែត១នាថ្ងៃទី១៥ឧសភា
  លោក Alexis Tsipras បានឲ្យដឹងថា នាបច្ចុប្បន្ន ភាគីទាំងពីរបានព្រមព្រៀងគ្នា
អំពី គោលដៅហិរញ្ញវត្ថុ ប៉ុន្តែនៅខ្វែងគំនិតបំពីបញ្ហាប្រជាពលករ និងកែទម្រង់
ប្រាក់ បៀវត្ស។ លោក Alexis Tsiprasបានចាត់ទុកថា កិច្ចព្រមព្រៀងអាចទទួល
យក បានគឺត្រូវរួមមាន គោលដៅចំណាយសល់ថវិការទាបសម្រាប់ដំណាក់កាល
២០១៥- ២០១៦ ក៏ដូចជា រៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។

        បណ្តាកិច្ចចរចាររវាងក្រិកជាមួយបណ្តាម្ចាស់បំណុលកំពុងធ្លាក់ចូលក្នុងភាព ទាល់ច្រកក្នុងរយៈពេល៤ខែកន្លងទៅ ដោយទាក់ទិនដល់រាល់សំណូមពរកែទម្រង់
ពីEU និង IMF ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ