ក្រិកយល់ព្រមជាមួយកិច្ចព្រមព្រៀងទាក់ទិនដល់កញ្ចប់ថវិកាសង្គ្រោះ

ក្រិកយល់ព្រមជាមួយកិច្ចព្រមព្រៀងទាក់ទិនដល់កញ្ចប់ថវិកាសង្គ្រោះ - ảnh 1
រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិកលោក Euclid Tsakalotos (ខាងឆ្វេង)និងស្នងការអឺរ៉ុបទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងពន្ធលោក Pierre Moscovici នៅកិច្ចប្រជុំក្រុម Eurogroup នៅប៊ែលហ្សិកនាថ្ងៃទី២០ កុម្ភៈ (រូបថត៖AFP/TTXVN)

(VOVworld) - កិ្រកបានយល់ព្រមជាមួយកិច្ចព្រមព្រៀងស្ដីអំពីវិធានការកំណែ
ទម្រង់ថ្មីសំដៅបំបែក ភាពជាប់គាំងជាមួយម្ចាស់បំណុលរបស់អាតែននោះគឺសហ
ភាពអឺរ៉ុប (EU) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) តាមនោះបើកផ្លូវសំរាប់ការ
ទទួលបានកញ្ចប់រំដោះថវិកាថ្មី។ នាថ្ងៃដដែល IMF បានអំពាវនាវឲ្យប្រទេសអឺរ៉ុប
នានាខំប្រឹងប្រែងសំដៅសំរេចលើ កិច្ចព្រមព្រៀងស្ដីអំពីវិធានការកំណែទម្រង់ដែល
អាតែនចាំបាច់ត្រូវអនុវត្តន៍ដើម្បីទទួលបានកញ្ចប់ថវិកាសង្គ្រោះក្រោយនោះ។IMF
 ជាដៃគូរបស់ EU ក្នុងការផ្ដល់ កញ្ចប់ថវិកាសង្គ្រោះដំបូងចំនួន២លើកសំរាប់អាតែន
 ប៉ុន្តែមិនចូលរួមក្នុងកញ្ចប់ សង្គ្រោះលើកទី៣នាបច្ចុប្បន្ននោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ