ក្រិកហួសកាលកំណត់ប្រកាសកំណែទម្រង់ដើម្បីបានពន្យាពេលបំណុល

ក្រិកហួសកាលកំណត់ប្រកាសកំណែទម្រង់ដើម្បីបានពន្យាពេលបំណុល - ảnh 1
ក្រិកហួសកាលកំណត់ប្រកាសកំណែទម្រង់ដើម្បីបានពន្យាពេលបំណុល (Reuters)

        Vovworld-ក្រិកបានហួសកាលកំណត់នារាត្រីថ្ងៃទី២៣កុម្ភៈ (គឺម៉ោង៦​ព្រឹក​ថ្ងៃ
ទី២៤កុម្ភៈតាមម៉ោងវៀតណាម) ត្រូវដាក់ជូនក្រុមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ដំបន់​
ចាយប្រាក់អឺរ៉ូ(EuroGroup) បញ្ជីកំណែទម្រង់ដើម្បីបានពន្យាពេលកញ្ចប់​ជួយ​
សង្គ្រោះសហការរវាងសហភាពអឺរ៉ុប (EU) និងមូលនិធិរូបីយត្ថុអន្តរជាតិ (IMF)។
Athens សន្យានឹងធ្វើការងារនេះនាព្រឹកថ្ងៃទី២៤កុម្ភៈនិងត្រូវបាន EuroGroup យល់
ព្រម។ តាមប្រភពព័ត៌មានមួយថារដ្ឋាភិបាលក្រិកបានកំណត់​ពេលវេលា Athens
បញ្ជូនបញ្ជីរាយនាមកំណែទម្រង់ដាក់ជូន EuroGroup ដើម្បី​ក្រុមនេះពិភាគ្សា​ onlines
នារសៀលថ្ងៃដដែល​ប៉ុន្តែមិនដឹងអំពីមូលហេតុនាំទៅ​ដល់ភាពយឺតយាវនេះឡើយ។
ប្រភពព័ត៌មាន EU មួយបានឲ្យដឹងថា EuroGroup ត្រឹមតែរៀបចំសន្និសីទ Onlines អំពី
ក្រិកប្រសិនបើក្រុមត្រីភាគី​ដែលចូលរួមជួយសង្គ្រោះប្រទេសនេះរួមមានគណៈ
កម្មាធិការអឺរ៉ុប (EC) ធនាគារ​កណ្ដាលអឺរ៉ុប (ECB) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)
អះអាងថា Athens បានដាក់ចេញការកែទម្រង់ចាំបាច់ដ៏ពេញលេញ។

        តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ថា ប្រសិនបើក្រិកមិនបានពន្យាពេល​បំណុលទេ
នោះ រដ្ឋាភិបាលក្រិកអាចគ្មានថវិការ មានន័យថាធនាគារនៃប្រទេសត្រូវ​ក្ស័យធុននិង
ប្រទេសនេះអាចត្រូវដកចេញពី Eurozone៕

ប្រតិកម្មទៅវិញ

ផ្សេងៗ