កូរ៉េខាងជើងចង់បញ្ចប់ការប្រឈមមុខគ្នាផ្នែកយោធាតាមរយៈកិច្ចចរចាអន្តរកូរ៉េ

(VOVWORLD) -នាថ្ងៃទី ១៥ មករា កូរ៉េខាងជើងបានសម្ដែងក្ដីសង្ឈឹមថា ដោយមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពនោះ អន្តរកូរ៉េអាចបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធានៅលើឧបទ្វីបកូរ៉េ។
កូរ៉េខាងជើងចង់បញ្ចប់ការប្រឈមមុខគ្នាផ្នែកយោធាតាមរយៈកិច្ចចរចាអន្តរកូរ៉េ - ảnh 1កូរ៉េខាងជើងចង់បញ្ចប់ការប្រឈមមុខគ្នាផ្នែកយោធាតាមរយៈកិច្ចចរចាអន្តរកូរ៉េ 

នាថ្ងៃទី ១៥ មករា កូរ៉េខាងជើងបានសម្ដែងក្ដីសង្ឈឹមថា ដោយមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពនោះ អន្តរកូរ៉េអាចបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធានៅលើឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េខាងជើង (KCNA) បានឲ្យដឹងថា សំណើរបស់កូរ៉េខាងជើង សំដៅបន្ធូស្រាលភាពតានតឹងជាមួយកូរ៉េខាងត្បូងគឺ ទទួលបានការឆ្លើយតបជាវិជ្ជមានពីសាធារណជននៅក្នុងនិងក្រៅប្រទេស»។ KCNA បានលើកច្បាស់ថាសំណើនេះបានឆ្លុះបញ្ចាំងពីឆន្ទះដ៏រឹងមាំរបស់កូរ៉េខាងជើង សំដៅរាំងស្កាត់សង្គ្រាមនៅឧបទ្វីបកូរ៉េ និងការពារសន្តិភាព។ KCNA ក៏បានអំពាវនាវឲ្យកូរ៉េខាងត្បូងសហប្រតិបត្តិការជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាយ៉ាងស្មោះត្រង់ស្ដីពីការកែលម្អទំនាក់ទំនងទ្វេភាគី ហើយឆ្ពោះទៅគោលដៅបង្រួមបង្រួម។

នាថ្ងៃដដែល នៅភូមិផ្អាកសង្គ្រាម Panmunjom នៅតាមព្រំដែនរវាងកូរ៉េទាំងពីរនោះ កូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានជួបចរចាថ្នាក់មន្ត្រីជំនាញស្ដីពីការដែល ព្យុងយ៉ាងចាត់បញ្ជូនគណៈប្រតិភូសិល្បៈចូលរួម ការប្រកួត កីឡាអូឡាំពិករដូវរងា PyeongChang ។កូរ៉េខាងជើងបានឯកភាពចាត់បញ្ជូនគណប្រតិភូសិល្បៈ រួមមាន ១៤០ នាក់ទៅសម្ដែងនៅក្នុងមសោស្រពរដូររងារ PyeongChang នៅកូរ៉េខាងត្បូងនាចុងខែកុម្ភៈខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ