កូរ៉េខាងជើងបានផ្សាយជាសាធារណៈអំពីការចុះពិនិត្យមើលនៅមូលដ្ឋានសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Jea-ryong

(VOVWORLD) - ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី ២៩ ខែមេសា បានផ្សាយព័ត៌មានថា នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Jea-ryong  បានមកចុះពិនិត្យមើលស្ថានភាពសេដ្ឋកិច្ចនៅទីក្រុង Nampo និងទីក្រុង Suncheon ចំណុះខេត្ត Pyeongan ខាងត្បូង។
កូរ៉េខាងជើងបានផ្សាយជាសាធារណៈអំពីការចុះពិនិត្យមើលនៅមូលដ្ឋានសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Jea-ryong - ảnh 1 នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Jea-ryong 

លោក Kim Jae-ryong ធ្លាប់ជាលេខាធិការខេត្ត Jagang និងត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រីកូរ៉េខាងជើងនៅឯកិច្ចប្រជុំលើកទីមួយនៃកិច្ចប្រជុំប្រជាជនកំពូល (រដ្ឋសភា)នីតិកាលទី១៤ ដែលប្រារព្ធឡើងនាថ្ងៃទី ១១ ខែមេសាកន្លងទៅ។ បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រី លោក Kim Jae-ryong បានបង្ហាញខ្លួននៅក្នុងព្រឹត្ដិការណ៍មួយចំនួន ដែលមានការចូលរួមរបស់មន្រ្តីជាន់ខ្ពស់ដទៃទៀតដូចជាពិធីជូនដំណើរនិងទទួលថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងកិច្ចប្រជុំនៃគណៈកម្មាធិការយោធាកណ្តាលនៅទីក្រុងព្យុងយ៉ាងជាដើម។ ប៉ុន្តែនេះគឺជាលើកដំបូងដែលលោក Kim Jae-ryong ផ្សាយជាសាធារណៈអំពីសកម្មភាពផ្ទាល់ខ្លួនរបស់លោក Kim Jae-ryong នេះដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ