កូរ៉េខាងជើង​ប្រកាស​សាកល្បងដោយ​​ជោគជ័យនូវគ្រូសមីស៊ីលយុទ្ធសាស្ត្រ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា អគ្គនយកដ្ឋានមីស៊ីលរបស់ប្រទេសនេះ កាលពីថ្ងៃទី ២៥ ខែមករា បានធ្វើការសាកល្បងអាវុធយុទ្ធសាស្ត្រ បាញ់បង្ហោះពីសមុទ្រ (ក្រោមនីវ៉ូទឹកសមុទ្រ) ចូលទៅក្នុងដីគោក។ 
កូរ៉េខាងជើង​ប្រកាស​សាកល្បងដោយ​​ជោគជ័យនូវគ្រូសមីស៊ីលយុទ្ធសាស្ត្រ - ảnh 1រូបភាពនៃគ្រូសមីស៊ីល របស់កូរ៉េខាងជើង បាញ់ថ្ងៃទី ២៥ ខែមករា។ រូបថត៖ KCNA

ការសាកល្បងនេះគឺជាផ្នែកមួយនៃផែនការកសាងសមត្ថភាពការពារជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងជាយុទ្ធសាស្ត្រប្រឆាំងនឹងសត្រូវដែលមានសក្តានុពល ស្របតាមស្ថានភាពសន្តិសុខដែលកំពុងប្រែប្រួលយ៉ាងស្មុគស្មាញនៅក្នុងតំបន់។ យោងតាម KCNA មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងប្រព័ន្ធសព្វាវុធខាងលើ។ KCNA បានបញ្ជាក់ថា "គ្រូសមីស៊ីលយុទ្ធសាស្ត្រ បានបាញ់ចំគោលដៅ បន្ទាប់ពីបានហោះហើយក្នុងគន្លងរាងអេលីប និងរង្វង់លេខ ៨ រយៈចម្ងាយ ១.៥០០ គីឡូម៉ែត្រ ក្នុងរយៈពេល ៧,៥០៧ - ៧,៥១១ វិនាទី។ កូរ៉េខាងជើងបានអះអាងថា ការសាកល្បងនេះ «មិនបានបង្កផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខប្រទេសជិតខាងនោះឡើយ»៕


ប្រតិកម្មទៅវិញ

ផ្សេងៗ