កូរ៉េខាងជើងប្រកាសអំពីការបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកអន្តរទ្វីបកាលពីថ្ងៃទី ១៦ ខែមីនា

(VOVWORLD) - ការបាញ់បង្ហោះមីស៊ីល ICBM Hwasong-17 "សំដៅព្រមានយ៉ាងខ្លាំងក្លាជាង ដល់សត្រូវ ដែលមានចេតនាបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។
កូរ៉េខាងជើងប្រកាសអំពីការបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកអន្តរទ្វីបកាលពីថ្ងៃទី ១៦ ខែមីនា - ảnh 1មីស៊ីលប៉ាលីស្ទិកអន្តរទ្វីប (រូបថត៖ VNA)

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) នាថ្ងៃទី ១៧ មីនាបានប្រកាសថា គណៈកម្មាធិការយោធាមជ្ឈិមនៃបក្សពលករកូរ៉េខាងជើងបានធ្វើការបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប (ICBM) Hwasong-17 កាលពីថ្ងៃទី ១៦ មីនា ក្នុងបរិបទដែលបរិយាកាសសន្តិសុខនៅលើឧបទ្វីបកូរ៉េស្ថិតក្នុងស្ថានភាពអស្ថិរភាពបំផុត ដែលបណ្តាលមកពីការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដែលមានលក្ខណៈបង្កហេតុដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ការបាញ់បង្ហោះមីស៊ីល ICBM Hwasong-17 "សំដៅព្រមានយ៉ាងខ្លាំងក្លាជាង ដល់សត្រូវ ដែលមានចេតនាបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ព្រមទាំង បង្ហាញពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងផ្នែកយោធាដែលគ្មានការទទួលខុសត្រូវ និងមានលក្ខណៈមើលងាយ ដោយមិនអើពើនឹងការព្រមានយ៉ាងម៉ឺងម៉ាត់ពីភាគីកូរ៉េខាងជើង" ក៏ដូចជា "បង្ហាញឱ្យកាន់តែច្បាស់លាស់នូវការប្តេជ្ញាចិត្តពិតប្រាកដរបស់បក្ស និងរដ្ឋាភិបាលកូរ៉េខាងជើង ក្នុងការឆ្លើយតបតាមរយៈវិធានការវាយប្រហារបន្តបន្ទាប់ នៅគ្រប់ពេលវេលា"។

យោងតាម KCNA មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានដឹកនាំការបាញ់បង្ហោះបង្ហោះ ICBM Hwasong-17 នៅកន្លែងកើតហេតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ