កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកឯកភាពសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ​ក្នុង​បញ្ហាយោធាអន្តរកូរ៉េ

(VOVWORLD) -នាថ្ងៃទី ២៧ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និងសមភាគីអាមេរិកលោក James Mattis បានធ្វើការសន្ទនាតាមទូរស័ព្ទ ហើយឯកភាពរួមសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលបានចុះ ហត្ថលេខាកាលពីសប្តាហ៍មុន សំដៅ បន្ធូបន្ថយភាពតានតឹងនិងជៀសវាងការប៉ះទង្គិចដោយចៃដន្យ។ 
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកឯកភាពសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ​ក្នុង​បញ្ហាយោធាអន្តរកូរ៉េ - ảnh 1ទាហានកូរ៉េខាងត្បូង ។ រូបថត: AFP / TTXVN 

ក្នុងសេចក្ដីប្រកាសសារព័ត៌មានមួយ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកច្បាស់ថា៖"រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពរក្សាការួមសហការយោធាដ៏រឹងមាំ ទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងមជ្ឈដ្ឋានមន្ត្រីយោធាកូរ៉េខាងត្បូង និងអាមេរិក ខណៈដែលប្រព្រឹត្តិទៅដំណើការអនុវត្តន៍ការព្រមព្រៀងអន្តរកូរ៉េ។

រដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកូរ៉េខាងត្បូងកាន់តែមានសារៈសំខាន់ជាងពេលណាណាទាំងអស់ ខណៈដែលស្ថានភាពសន្តិសុខកំពុងវិវឌ្ឍន៍នៅលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ