កូរ៉េខាងត្បូងជូនដំណឹងថា រេអាកទ័រនុយក្លេអ៊ែរមានសុវត្ថិភាពក្រោយពីការរញ្ជួយដី

(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីនុយក្លេអ៊ែរនិងវារៈអគ្គីសនីកូរ៉េខាងត្បូង (KHNP) នាថ្ងៃទី១៥ វិច្ឆិកា ជូនដំណឹងថា រេអាកទ័រនុយក្លេអ៊ែរនានាដែលស្ថិតនៅ ឆ្នេរសមុទ្រភាគអាគ្នេយ៍ប្រទេសនេះ នៅមានសុវត្ថិភាពក្រោយពីកើតមានឡើង ការរញ្ជួយដីយ៉ាងខ្លាំងនៅទីក្រុង Pohang មុននោះនាថ្ងៃដដែល។ 

មុននោះ ការរញ្ជួយដីកំរិត៥រ៉ិចទ័រចំនួន២លើកបានកើតមានឡើងនៅទីក្រុង ឆ្នេរសមុទ្រ Pohang នារសៀលថ្ងៃទី១៥ វិច្ឆិកា។ នាបច្ចុប្បន្នមិនទាន់មានព័ត៌មាន អំពីការខូចខាតចំពោះអាយុជីវិតឬទ្រព្យសម្បត្តិដែលការរញ្ជួយដីពោលខាងលើ បង្កឡើងនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ