កូរ៉េខាងត្បូង-ជប៉ុនឯកភាពពន្លឿនសន្និសីទកំពូលទ្វេភាគី


កូរ៉េខាងត្បូង-ជប៉ុនឯកភាពពន្លឿនសន្និសីទកំពូលទ្វេភាគី  - ảnh 1
កូរ៉េខាងត្បូង-ជប៉ុនឯកភាពពន្លឿនសន្និសីទកំពូលទ្វេភាគី (Image: VNA)

(VOVworld) – នាថ្ងៃទី ២១ មិថុនា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida និងសមភាគីកូរ៉េខាងត្បូង លោក  Yun Byung-se ដែលកំពុងបំពេញ ទស្សនកិច្ច
នៅតូក្យូ បានឯកភាពរៀបចំសន្និសីទកំពូលរវាងថ្នាក់ដឹកនាំនៃប្រទេស ទាំង ២ ក្នុងពេលវេលាសមស្រប។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន បន្ទាប់ពី
ការចរចារជាមួយគ្នា លោក Kishida បានឲ្យដឹងថា៖ ភាគីទាំង ២ នឹង បន្តពិភាក្សា
អំពីបញ្ហានារីកូរ៉េខាងត្បូងត្រូវបានចាប់បង្ខំធ្វើជាល្បែងកំសាន្ត សំរាប់ទាហាន
ជប៉ុនក្នុងសង្គ្រាមលោកទី ២។ នេះក៏ជាលក្ខ័ណ្ឌដែលប្រធានាធិបតីកូរ៉េខាងត្បូង
លោកស្រី Park Geun-hye បាននាំចេញសំរាប់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe។ ភាគីទាំង ២ ក៏បានឯកភាពរៀបចំជំនួបថ្នាក់រដ្ឋមន្ត្រីការ បរទេសនៅ
ប្រទេសនិមួយៗ ផងដែរ។ ក្រៅពីនោះ សន្និសីទកំពូលត្រីភាគីជាមួយ ចិន
នឹងគ្រោងប្រព្រឹត្តទៅនាឆ្នាំ ២០១៥ ព្រមទាំង ថ្នាក់ដឹកនាំទាំង ២ រូបបានសន្យា សហប្រតិបត្តិការជាមួយអាមេរិកក្នុងបញ្ហានុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ