កូរ៉េខាងត្បូងជម្រុញកិច្ចប្រជុំកំពូលត្រីភាគីជាមួយជប៉ុននិងចិន

កូរ៉េខាងត្បូងជម្រុញកិច្ចប្រជុំកំពូលត្រីភាគីជាមួយជប៉ុននិងចិន - ảnh 1
ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye


(VOVworld)-ថ្លែងមតិនៅសន្និសីទគោលនយោបាយពិភពលោកលើកទី៧ដែល
បានរៀបចំនៅទីក្រុងសេអ៊ុលនាថ្ងៃទី៨ធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី
Park Geun-hye បានប្រកាសថា ប្រទេសនេះកំពុងខំប្រឹងប្រែងដើម្បីរៀបចំ សន្និ
សីទកំពូលត្រីភាគីជាមួយជប៉ុននិងកូរ៉េខាងត្បូងយ៉ាងឆាប់ៗ និងបង្កើតក្រប ខ័ណ្ឌទំនុកទុកចិត្ត១នៅតំបន់អាស៊ីបូព៌ា។ លោកស្រីបានឲ្យដឹងថែមទៀតថា
កិច្ច ប្រជុំនេះ នឹងបានរៀបចំឡើងដោយឈរលើមូលដ្ឋានលទ្ធផលនៃកិច្ចប្រជុំ
រវាងបណ្តា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី។ លោក Park Geun –hye មាន
ប្រសាសន៍​ថា ការបង្កើតក្របខ័ណ្ឌទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុង
តំបន់គឺមាន សារៈសំខាន់ចំពោះពិភពលោកទាំងមូល ក្នុងការឈានទៅអនា
គតមួយ ប្រកបដោយសុខសន្តិភាពនិងសុវត្ថិភាពជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ