កូរ៉េខាងត្បូងដាស់តឿនរៀបចំជំនួបកំពូលអន្តរកូរ៉េលើកទី៣

(VOVWORLD) - នាថ្ងៃទី២៨ខែសីហា អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-Kyeom  បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការរៀបចំជំនួបកំពូលរវាង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – Um ព្រមទាំងជូនដំណឹងថាជំនួបលើកទី៣រវាងថ្នាក់ដឹកនាំទាំងពីរ នេះនឹងប្រព្រឹត្តទៅតាមផែនការផងដែរ។
កូរ៉េខាងត្បូងដាស់តឿនរៀបចំជំនួបកំពូលអន្តរកូរ៉េលើកទី៣ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in និង ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – Um 

ក្នុងជំនួបនៃបណ្តាមន្ត្រីជាន់ខ្ពស់កាលពីដើមខែនេះ មកប្រទេសកូរ៉េទាំងពីរបាន ឯកភាពរៀបចំឡើងជំនួបកំពូលលើកទី៣រវាងលោក Moon Jea-in និង លោក Kim Jong – Um នៅទីក្រុងព្យុងយ៉ាងនាខែកញ្ញាខាងមុខនេះ។ ក៏ប៉ុន្តែ ការដែល អាមេរិកទើបបានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុង យ៉ាងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike PomPeo បាននាំមកនូវ ឧបសគ្គទៅលើដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ។

ថ្លែងមតិក្នុងសន្និសីទកាសែត លោក Kim Eui-Kyeom  បានលើកច្បាស់អំពីភាព ចាំបាច់នៃការរៀបចំជំនួបកំពូលរវាងប្រទេសកូរ៉េទាំងពីរ ដោយសារស្ថានភាព ជាប់គាំងរវាងអាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាបច្ចុប្បន្ន។ ទីក្រុងសេអ៊ូលរំពឹងថាជំនួបនេះនឹងដើរតួនាទីបើកផ្លូវនិងពង្រីកដំណើរការ ធ្វើកកិច្ចសន្ទនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ