កូរ៉េខាងត្បូងទទួលស្គាល់រឿងហេតុប្រជាពលរដ្ឋនៃប្រទេសនេះត្រូវបាន ស.ប.ប.ក. ចាប់ខ្លួន

កូរ៉េខាងត្បូងទទួលស្គាល់រឿងហេតុប្រជាពលរដ្ឋនៃប្រទេសនេះត្រូវបាន ស.ប.ប.ក. ចាប់ខ្លួន - ảnh 1
កូរ៉េខាងត្បូងទទួលស្គាល់រឿងហេតុប្រជាពលរដ្ឋនៃប្រទេសនេះត្រូវបាន ស.ប.ប.ក. ចាប់ខ្លួន
(Image: VNA)

(VOVworld)-  កូរ៉េខាងត្បូងបានទទួលស្គាល់រឿងហេតុសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបានចាប់ខ្លួនប្រជាពលរដ្ឋកូរ៉េខាងត្បូង លោក Joo Won Moon ដែល មានកាតពណ៌បៃតងរបស់អាមេរិក។ ប៉ុន្តែ Seoul មិនទាន់ច្បាស់លាស់ថា៖ មុខសញ្ញា នេះមានចេតនាចូលក្នុង ស.ប.ប.ក. ដោយខុសច្បាប់ដែរឬទេ។ នាថ្ងៃទី ៣ ឧសភា មន្ត្រីមួយរូបនៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានអះអាងថា៖ ស្ថាប័ននេះកំពុង ខំប្រឹងប្រែងប្រមូលព័ត៌មានស្តីអំពីដំណើររបស់លោក Joo Won Moon ក៏ដូចជា ស្ថានភាពនៃមុខសញ្ញានេះត្រូវបានចាប់ខ្លួន ផងដែរ។ មុននោះ នាថ្ងៃទី ២ ឧសភា ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
(KCNA) បានឲ្យដឹងថា៖  លោក Joo Won Moon ត្រូវបានចាប់ខ្លួន នាថ្ងៃទី​ ២២ មេសា
កន្លងទៅ ក្នុងពេលស្វែងរករបៀបឆ្លងចូលប្រទេសនេះខុសច្បាប់ដោយឆ្លង់កាត់ទន្លេ
Yalu ខេត្ត ព្រំដែន Liaoning របស់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ