កូរ៉េខាងត្បូងនិងជប៉ុនឯកភាពដាក់សម្ពាធទៅលើ ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ៣០ ឧសភា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹង ថា៖ ប្រធានាធិបតីនៃប្រទេសនេះ លោក Moon Jea-in និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឯកភាពគប្បីអនុវត្តបទដាក់ទណ្ឌកម្មនិងដាក់សម្ពាធថែម ទៀតទៅលើ ស.ប.ប.ក.។ 
កូរ៉េខាងត្បូងនិងជប៉ុនឯកភាពដាក់សម្ពាធទៅលើ ស.ប.ប.ក. - ảnh 1 កូរ៉េខាងត្បូងនិងជប៉ុនឯកភាពដាក់សម្ពាធទៅលើ ស.ប.ប.ក.

(VOVworld) – នាថ្ងៃទី ៣០ ឧសភា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹង ថា៖ ប្រធានាធិបតីនៃប្រទេសនេះ លោក Moon Jea-in និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឯកភាពគប្បីអនុវត្តបទដាក់ទណ្ឌកម្មនិងដាក់សម្ពាធថែម ទៀតទៅលើ ស.ប.ប.ក.។ អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Soo-Huyn បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំងពីរទទួលបានសេចក្តីសម្រេចពោល ខាងលើក្នុងការចរចារតាមទូរស័ព្ទដែលអូសបន្លាយក្នុងរយៈពេល ២០ នាទី មួយថ្ងៃបន្ទាប់ពីព្យុងយ៉ាងដំណើរការសាកល្បងបាញ់កាំជ្រួចមីស៊ីល។ តាមមន្ត្រី រូបនេះ លោក Moon Jea-in បានសង្កត់ធ្ងន់ថា៖ គោលដៅចុងក្រោយនៃបណ្ដា បទដាក់ទណ្ឌកម្មនេះគឺសំដៅនាំព្យុងយ៉ាងវិលត្រឡប់មកតុចរចារវិញស្តីអំពីការគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ តាមប្រធានាធិបតីកូរ៉ខាងត្បូងថា៖ សហគមន៍ អន្តរជាតិត្រូវមានប្រតិកម្មយ៉ាងខ្លាំងក្លា ព្រមទាំង នាំចេញសារថា៖ ការសន្ទនា អាចប្រព្រឹត្តទៅបានប្រសិនបើ ស.ប.ប.ក. លុបចោលការអភិវឌ្ឍន៍នុយក្លេអ៊ែរតែ ប៉ុណ្ណោះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៣០ ឧសភា ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Nikki Haley បានឲ្យដឹងថា៖ ប្រទេសនេះ និងចិនកំពុងពិភាក្សាអំពីជំហានជាបន្តដើម្បីឆ្លើយតបតវិញបណ្ដការធ្វើសាកល្បង កាំជ្រួចជាបន្តបន្ទាប់របស់កូរ៉េខាងជើង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ