កូរ៉េខាងត្បូងសង្ឃឹមជំនួបកំពូលអន្តរកូរ៉េថ្មីអាចកែលម្អនូវទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី១០ខែសីហា គណៈបក្សប្រជាធិបតេយ្យ (DP) កាន់អំណាចនៅប្រទេស កូរ៉េខាងត្បូងបានសម្តែងនូវក្តីសង្ឃឹមចំពោះកិច្ចជំនួបអន្តរកូរ៉េថ្មី អាចបើកផ្លូវ ឲ្យកូរ៉េខាងជើងនិងអាមេរិកសម្រេចបាននូវវឌ្ឍនភាពក្នុងការរំលាយនុយក្លេអ៊ែរ នៅទីក្រុងព្យុងយ៉ាង។
កូរ៉េខាងត្បូងសង្ឃឹមជំនួបកំពូលអន្តរកូរ៉េថ្មីអាចកែលម្អនូវទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង - ảnh 1 កូរ៉េខាងត្បូងសង្ឃឹមជំនួបកំពូលអន្តរកូរ៉េថ្មីអាចកែលម្អនូវទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង

ប្រទេសកូរ៉េទាំងពីរនឹងរៀបចំកិច្ចចរចារជាន់ខ្ពស់នានានៅថ្ងៃទី១៣ខែសីហាខាងមុខ ដើម្បីពិភាក្សាគ្នាអំពីការរៀបចំជំនួបថ្មីរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅសរទរដូវនេះ។ យោងតាម ប្រធានគណៈបក្ស DP លោក Choo Mi-ae បានឲ្យ ដឹងថាគណៈបក្សនេះសង្ឃឹមជំនួបកំពូលអន្តរកូរ៉េថ្មីអាចបង្កើតចំនុច លោតផ្លោះ ក្នុងពេលដែលកូរ៉េខាងជើងនិងអាមេរិកកំពុងមានជម្លោះលើការផ្តល់ អាទិភាព អំពីបញ្ហារលាយនុយក្លេអ៊ែរនិងបញ្ចប់ជាស្ថាពរសង្គ្រាមកូរ៉េឆ្នាំ 1950-1953 ។ អ្នកនាំពាក្យទីស្តីការប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui Kyeom បានឲ្យដឹងថា ពេលវេលានិងទីតាំងដែលនឹងប្រព្រឹត្តទៅជំនួបកំពូលអន្តរ កូរ៉េបន្តបន្ទាប់ នឹងត្រូវបានឯកភាពក្នុងកិច្ចចរចារជាន់ខ្ពស់រវាងប្រទេស ទាំងពីរនាពេលសប្តាហ៍ខាងមុខផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ