កូរ៉េខាងត្បូងស្នើឲ្យវៀតណាមជួយគាំទ្រក្នុងដំណើរការចូលរួម CPTPP

(VOVWORLD) - លោក Yeo Han-koo បានស្នើឲ្យវៀតណាមជួយគាំទ្រយ៉ាងសកម្មដល់កូរ៉េខាង ត្បូងក្នុងដំណើរការចូលរួម CPTPP។ លោក Yeo ក៏បានវាយតម្លៃថា ទំនាក់ទំនងសេដ្ឋ កិច្ចកូរ៉េខាងត្បូង-វៀតណាមកាន់តែជិតស្និទ្ធ ហើយទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងវៀតណាមបានឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២១។

កូរ៉េខាងត្បូងស្នើឲ្យវៀតណាមជួយគាំទ្រក្នុងដំណើរការចូលរួម CPTPP - ảnh 1រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងលោក Yeo Han-koo។ (រូបថត៖ YONHAP/ TTXVN)
នាថ្ងៃទី ២៣ ខែមីនា ប្រធានក្រុមចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងលោក Yeo Han-koo និងអនុរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានជួបប្រជុំគ្នា តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មសំខាន់ៗរវាងប្រទេសទាំងពីរ រួម ទាំងការចូលជាសមាជិករបស់កូរ៉េខាងត្បូងក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ទៀតផង។
លោក Yeo Han-koo បានស្នើឲ្យវៀតណាមជួយគាំទ្រយ៉ាងសកម្មដល់កូរ៉េខាង ត្បូងក្នុងដំណើរការចូលរួម CPTPP។ លោក Yeo ក៏បានវាយតម្លៃថា ទំនាក់ទំនងសេដ្ឋ កិច្ចកូរ៉េខាងត្បូង-វៀតណាមកាន់តែជិតស្និទ្ធ ហើយទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងវៀតណាមបានឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២១។
ភាគីទាំងពីរក៏បានពិភាក្សាអំពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែល សហរដ្ឋអាមេរិកកំពុងជំរុញការបង្កើត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានចែករំលែកទស្សនៈថា ទំនាក់ទំនងក្នុង IPEF គួរតែផ្អែកលើស្តង់ដារបើកចំហ តម្លាភាព បរិយាប័ន្ន និងសហ ប្រតិបត្តិការដើម្បីទទួលបានការអនុម័តពីប្រទេសជាច្រើនក្នុងតំបន់។ IPEF កំពុងត្រូវ បានវាយតម្លៃថា ជាគំនិតផ្តួចផ្តើមសេដ្ឋកិច្ចដែលត្រូវបានរដ្ឋអំណាចប្រធានាធិបតី អាមេរិក Joe Biden បង្កើតឡើង ជាមួយនឹងគោលដៅរក្សាកម្លាំងមេត្រីភាពនៅក្នុង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ