ការគាំពារច្បាប់កម្មសិទ្ធិបញ្ញាដើម្បីបង្កើនការប្រកួតប្រជែងសម្រាប់ផលិតផលវៀតណាម

(VOVWORLD) -  ក្នុងបរិបទនៃសកលភាវូបនីយកម្មដែលកំពុងមានការវិវឌ្ឍន៍យ៉ាងខ្លាំងដូចពេលបច្ចុប្បន្ននេះ ទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញា កាន់តែដើរតួនាទីយ៉ាងសំខាន់ សម្រាប់អង្គភាពអាជីវកម្ម ព្រោះវារួមចំណែកដល់ការបង្កើតតម្លៃបន្ថែម ប្រាក់ចំណេញ និងកេរ្តិ៍ឈ្មោះរបស់ម៉ាកពាណិជ្ជកម្មជាដើម។ ជាមួយនឹងសារៈសំខាន់យ៉ាងដូច្នេះ សហគ្រាសវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការគាំពារកម្មសិទ្ធិបញ្ញា ការរចនាបែបឧស្សា ហកម្មនិងពាណិជ្ជសញ្ញាផងដែរ។

យោងតាមតថភាពជាក់ស្តែងនាពេលកន្លងទៅបានបញ្ជាក់អោយឃើញថា មានពាណិជ្ជសញ្ញាល្បីឈ្មោះជាច្រើនរបស់វៀតណាម ត្រូវបំពានដោយឈ្មួញបរទេស ហើយបានចុះបញ្ជីគាំពារនៅបរទេស ដែលបណ្តាលការខូចខាត ទាំងអំពីសេដ្ឋកិច្ចដល់អង្គភាពអាជីវកម្មផ្ទាល់តែម្តង។ នៅក្នុងនោះ ត្រូវតែនិយាយពី ពាណិជ្ជសញ្ញាស្ករគ្រាប់ដូង Ben Tre; កាហ្វេ Trung Nguyen ; កាហ្វេ Buon Ma Thuot; ទឹកត្រី Phu Quoc និងទឹកត្រី Phan Thiet ជាដើម។ ខណៈពេលដែល សហគ្រាសវៀតណាមបានរកឃើញថា ម៉ាកពាណិជ្ជសញ្ញារបស់ខ្លួនត្រូវបានគេលួចហើយនោះ ពួកគេក៏បានចាត់វិធានការគាំពារដើម្បីទារឡើងវិញ ប៉ុន្តែសកម្មភាពទាំងនេះជួបការលំបាកជាច្រើន សូម្បីតែមានករណីខ្លះគឺមិនអាចទារបានក៏មានដែរ។ ហេតុដូច្នេះ ការគាំពារការរចនាបែបឧស្សាហកម្មនិងពាណិជ្ជសញ្ញាសម្រាប់សហគ្រាសជាតម្រូវការដើរទន្ទឹមនឹងការពង្រីក ទីផ្សាររបស់សហគ្រាសក្នុងដំណាក់កាលបច្ចុប្បន្ន។

ការគាំពារច្បាប់កម្មសិទ្ធិបញ្ញាដើម្បីបង្កើនការប្រកួតប្រជែងសម្រាប់ផលិតផលវៀតណាម - ảnh 1ហាងកាហ្វេ Trung Nguyen  

ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Vu Tien Loc បានមានប្រសាសន៍ថា៖ “ការយកចិត្តទុកដាក់មិនគ្រប់គ្រាន់របស់សហគ្រាសវៀតណាមលើបញ្ហាកម្មសិទ្ធិបញ្ញានិយាយរួមនិងការគាំពារការរចនាបែបឧស្សាហកម្ម ក៏ដូចជាពាណិជ្ជសញ្ញានិយាយដោយឡែក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានបង្កបញ្ហាជាច្រើនសម្រាប់សហគមន៍អាជីវកម្ម។  បញ្ហានៃការរចនាបែបឧស្សាហកម្មនិងពាណិជ្ជសញ្ញានៃផលិតផលវៀតណាមដែលត្រូវបានគេលួចនៅលើទីផ្សារអន្តរជាតិគឺមានការ នៅក្នុងឆ្នាំកន្លងមក។ ហេតុដូច្នេះ ទន្ទឹមនឹងការជំរុញការនាំចេញទៅក្រៅប្រទេសនោះ ជាការគាំពារការរចនាបែបឧស្សាហកម្មនិងពាណិជ្ជសញ្ញាលើផលិតផលរបស់ វៀតណាមជាបញ្ហាសំខាន់ជាងពេលណាៗទាំងអស់”។

ក្នុងបរិបទដែលវៀតណាមបានធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយនឹងការចូលរួមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងពហុភាគីជាមួយប្រទេសដែលមាន ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ជាច្រើននៅលើពិភពលោក ដែលក្នុងនោះ ធានានូវឧបសគ្គបច្ចេកទេស ក៏ជាខ្លឹមសារសំខាន់មួយត្រូវបានដាក់ចេញផងដែរ។ រួមជាមួយគ្នានោះ គឺជាបញ្ហានៃការប្តេជ្ញាចិត្តក្នុងការគាំពារច្បាប់កម្មសិទ្ធិបញ្ញា ការចុះឈ្មោះសិទ្ធិលើកម្មសិទ្ធិឧស្សាហកម្ម ដែលក្នុងនោះមានកម្មសិទ្ធរចនាបែបឧស្សាហកម្ម ហើយពាណិជ្ជសញ្ញាគឺជាតម្រូវការចាំបាច់សម្រាប់សហគ្រាសវៀតណាម។

នាយករដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមបានអោយដឹងថា នៅក្នុងវិស័យកម្មសិទ្ធិបញ្ញា បច្ចុប្បន្ននេះមានប្រព័ន្ធការពារអន្តរជាតិមួយចំនួន ដែលត្រូវបានបង្កើត ដូចជាការចុះឈ្មោះពាណិជ្ជសញ្ញាអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀង Madrid និងគាំពារការរចនាឧស្សាហកម្ម យោងតាមកិច្ចព្រមព្រៀងក្រុម Lahay។ ដូច្នោះហើយ ការចុះឈ្មោះគាំពារយោងតាមកិច្ចព្រមព្រៀង Lahay និង Madrid ត្រូវបានធ្វើឡើងយ៉ាងសាមញ្ញនិងងាយស្រួល ដោយកាត់បន្ថយពេលវេលានិងសន្សំសម្រៃចំណាយតិចបំផុតផងដែរ។ ហេតុដូច្នេះ សហគ្រាសវៀតណាមត្រូវក្តាប់ជាប់រាល់បទប្បញ្ញត្តិនានាដើម្បីការពារប្រកបដោយប្រសិទ្ធភាព រាល់កម្មសិទ្ធិបញ្ញាសម្រាប់ផលិតផល។  យោងតាមលោក Pham Nguyen Xuan Bac អនុប្រធាននិងជាអគ្គលេខាធិការនៃសមាគមកម្មសិទ្ធិបញ្ញាវៀតណាមថា ការចូលរួមក្នុងបណ្តាកិច្ចព្រមព្រៀងអន្តរជាតិក៏តម្រូវអោយ សកម្មភាពគាំពារកម្មសិទ្ធិបញ្ញារបស់វៀតណាមដែរត្រូវអនុវត្តន៍ប្រកបដោយប្រសិទ្ថភាពថែមទៀត។

ការគាំពារច្បាប់កម្មសិទ្ធិបញ្ញាដើម្បីបង្កើនការប្រកួតប្រជែងសម្រាប់ផលិតផលវៀតណាម - ảnh 2ផលិតផលទឹកត្រី Phu Quoc  

លោក Pham Nguyen Xuan Bac បានលើកមតិថា៖ “សហគ្រាសវៀតណាមចាំបាច់ត្រូវយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់និងភាពខ្លាំងនៃការគាំពារទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញានិយាយរួមនិងការរចនាបែបឧស្សាហកម្មនិងពាណិជ្ជសញ្ញានិយាយដោយឡែក ដើម្បីជួយអោយអង្គភាពអាជីវកម្មមានលក្ខណៈពេញលេញសម្រាប់ចូលរួមការប្រកួតប្រជែងក្នុងទីផ្សារនិងសមាហរណកម្មអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ក្នុងការប្រតិបត្តិត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំរំលោភលើកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ ជាពិសេសក្រុមហ៊ុនបរទេសតែម្តង”។

យ៉ាងណាមិញ សហគ្រាសវៀតណាមចង់បោះជំហានទៅមហាសមុទ្រក្នុងបរិបទនៃសមាហរណកម្មពិភពលោកនាពេលបច្ចុប្បន្ននេះ តម្រូវការត្រូវដាក់ចេញសម្រាប់សហគ្រាសគឺការគាំពារសិទ្ធិកម្មសិទ្ធិបញ្ញា ការរចនា ពាណិជ្ជសញ្ញាត្រូវដាក់ជាចម្បង។ ធ្វើបានដូច្នេះ ទើបផលិតផលវៀតណាមអាចឈរជើងយ៉ាងរឹងមាំលើទីផ្សារទាំងជាតិនិងអន្តរជាតិ ក៏ដូចជាចៀសវាងករណីផលិតផលល្បីៗ ជាច្រើនត្រូវបានគេលួចដូចពេលកន្លងមកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ