ការងារប្រឡងប្រណាំងរបស់ផ្នែកការទូតត្រូវផ្សាភ្ជាប់ជាមួយភារកិច្ចនយោបាយទំនាក់ទំនងអន្តរជាតិ

(VOVworld) - នាព្រឹកថ្ងៃទី២៧​ តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung បានអញ្ជើញចូលរួមមហាសន្និបាតប្រឡង ប្រណាំងស្នេហា
ជាតិរបស់ផ្នែកការទូតដំណាក់កាល២០១១-២០១៥។ថ្លែងមតិនៅទីនេះ លោក
Nguyen Tan Dung បានលើកច្បាស់ថា៖
ការងារប្រឡងប្រណាំងរបស់ផ្នែកការទូតត្រូវផ្សាភ្ជាប់ជាមួយភារកិច្ចនយោបាយទំនាក់ទំនងអន្តរជាតិ - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់ផ្នែកការទូត (រូបថត៖VGP)

“ការងារប្រឡងប្រណាំងត្រូវផ្សាភ្ជាប់យ៉ាងស្អិតរមួតជាមួយការខំប្រឹងប្រែងអនុវត្តន៍
ឲ្យបានល្អនូវភារកិច្ចនយោបាយទំនាក់ទំនងអន្តរជាតិដើម្បីផលប្រយោជន៍ជាតិនិង
បុព្វហេតុកសាងនិងការពារមាតុប្រទេស។ការងារកិច្ចការបរទេសនិងសមាហរណ
កម្មអន្តរជាតិត្រូវម្ចាស់ការ សកម្ម រួមចំណែកសំខាន់ក្នុងការសំរេចភារកិច្ចចម្បង
នោះគឺរក្សារឹងមាំបរិយាកាសសន្តិភាព ស្ថិរភាព បង្កើនចំណងមិត្តភាព កិច្ចសហ
ប្រតិបតិ្តការជាមួយប្រទេសនានា ព្រមទាំងផ្សាភ្ជាប់ជាមួយភារកិច្ចការពាររឹងមាំ
ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនៃមាតុប្រទេស។អនុវត្តន៍ប្រកបដោយ
ប្រសិទ្ធិភាពនូវវិធានការនយោបាយ-ការទូតក្នុងការដោះស្រាយជំលោះដោយ
ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។លើកត្រដែតស្មារតីសាមគ្គីភាពអន្តរជាតិដោយ
ឈរលើមូលដ្ឋានធម្មនុញ្ញអ.ស.ប ច្បាប់អន្តរជាតិ សាមគ្គីកសាងសហគមន៍
អាស៊ាននិងអនុវត្តន៍ល្អនូវភារកិច្ចជាសមាជិកសកម្មនៃសហគមន៍អន្តរជាតិ”។

លោក Nguyen Tan Dung បានចាត់ទុកថា ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ
កាន់តែស៊ីជំរៅ ការងារប្រឡងប្រណាំងស្នេហាជាតិរបស់ផ្នែកការទូតត្រូវច្នៃប្រឌិត
ដើម្បីរួមជាមួយប្រទេសដទៃរួមវិភាគទានក្នុងការរក្សាសន្តិសភាព ស្ថិរភាព
បង្កើនកិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពនៅក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ