ក្រុងហាណូយរៀបចំមហោស្រពវប្បធម៌ម្ហូបអាហារជាលើកដំបូង

(VOVWORLD) - មហោស្រពវប្បធម៌ម្ហូបអាហារហាណូយឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលានៅសួនច្បារ Thong Nhat (ទីក្រុងហាណូយ)។ នេះគឺជាលើកដំបូងដែលទីក្រុង ហាណូយរៀបចំមហោស្រពនេះសំដៅកសាងព្រឹត្តិការណ៍ពោរពេញទៅដោយ វប្បធម៌ រួមទាំងលើកតម្កើងនិងឧទ្ទេសនាមដល់ប្រជាជននិងភ្ញៀវទេសចរអំពី បេតិកភណ្ឌវប្បធម៌ម្ហូបអាហារហាណូយផងដែរ។
ក្រុងហាណូយរៀបចំមហោស្រពវប្បធម៌ម្ហូបអាហារជាលើកដំបូង - ảnh 1 ក្រុងហាណូយរៀបចំមហោស្រពវប្បធម៌ម្ហូបអាហារជាលើកដំបូងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលានៅសួនច្បារ Thong Nhat 

មហោស្រពនេះនឹងបង្កើតឡើងបរិយាកាសវប្បធម៌របស់ភូមិរបរប្រចាំតំបន់ ដែលមានម្ហូបអាហារពិសេសនៅហាណូយដូចជា ហ្វឺហាណូយ អំបុក Vong នុំ Day Quan Ganh ជាដើម។ ទន្ទឹមនឹងនោះ មហោស្រពវប្បធម៌ម្ហូបអាហារហាណូយ ឆ្នាំ ២០១៨ នឹងរៀបចំលំហរការដាក់តាំងទំនិញ និងឧទ្ទេសនាមម្ហូបអាហារតាម ប្រធានបទផ្សេងៗគ្នា ដោយបង្កើតភាពសម្បូរបែបនិងគួរឲ្យទាក់ទាញសំរាប់ មហោស្រពនេះដែរ។ គណៈកម្មការរៀបចំកម្មវិធីសង្ឃឹមថាវប្បធម៌ហាណូយរួម ដោយមានចំណុចពិសេសដោយឡែករបស់ខ្លួន នឹងរួមចំណែកលើកកំពស់និង អភិវឌ្ឍន៍ទេសចរណ៍ ទីក្រុង ហាណូយនិយយដោយឡែក និងវៀតណាម និយាយរួមឲ្យកាន់តែរីកចម្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ