ការចរចារជាន់ខ្ពស់រវាងជប៉ុននិងអាមេរិក

ការចរចារជាន់ខ្ពស់រវាងជប៉ុននិងអាមេរិក - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama បានដំណើរការចរចារជាន់ខ្ពស់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (Image: VOV)


(VOVworld) –ពិធីទទួលថ្នាក់រដ្ឋចំពោះប្រធានាធិបតីអាមេរិក លោក Barack
Obama បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៤ មេសា នៅរដ្ឋធានីតូក្យូរបស់ជប៉ុន។ បន្ទាប់ពិធីទទួលជួបសន្ទនា ប្រធានាធិបតីអាមេរិក លោក Barack Obama បាន
ដំណើរ​ការចរចារជាន់ខ្ពស់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe សំដៅ
បន្កើនថែម ទៀតទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំង ២។ ថ្លែងមតិក្នុងការ
ចរចារនេះ នាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានចាត់ទុកថា៖ ដំណើរ
ទស្សនកិច្ចនៅទ្វីបអាស៊ី របស់ប្រធានាធិបតី Obama គឺជាភ័ស្តុតាងឲ្យគោល
នយោបាយឆ្ពោះទៅទ្វីបអាស៊ីរបស់អាមេរិក។  ជប៉ុនមានគោលបំណងពង្រីក
តួនាទីសំខាន់នៃទំនាក់ទំនងសម្ព័ន្ធមិត្តរវាងជប៉ុន-អាមេរិកក្នុងការរក្សាសន្តិភាព
និងភាពសម្បូររុងរឿងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រីឯខ្លួនវិញ ប្រធានាធិបតី
Barack Obama បានចាត់ទុកថា៖ ទំនាក់ទំនងរវាងអាមេរិកនិងជប៉ុនគឺជា
គ្រឹះស្ថានសំរាប់សន្តិសុខក្នុងតំបន់។ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាង
ជិតស្និទរវាងប្រទេសទាំង ២ រាល់បញ្ហាសន្តិសុខក្នុងតំបន់នឹងត្រូវបានដោះ
ស្រាយ។ ទន្ទឹមនឹងនោះ​ កិច្ចសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចជួរមុខចំនួន
២ លើសកលលោកនឹងបង្កឱកាសកសាងអង្គការសេដ្ឋកិច្ចខ្លាំងក្នុងតំបន់អាស៊ី
-ប៉ាស៊ីហ្វិក។

បន្ទាប់ពីការចរចារនេះ ប្រទេសទាំង ២ បានចេញសេចក្តីថ្លែងការរួម។ តាមនោះ សេចក្តីថ្លែងការរួមនឹងកំណត់ដ៏ច្បាស់លាស់ថា៖ ជំលោះជុំវិញប្រជុំកោះដែលត្រូវ
បានហៅថា Senkaku តាមភាសាជប៉ុននិង Dao Yu តាមភាសាចិន នឹងចំណុះក្រប
ខ័ណ្ឌ អនុវត្តរបស់សន្ធិសញ្ញាសន្តិសុខរវាងអាមេរិកនិងជប៉ុន។ ព្រមទាំង អាមេរិក
ប្រឆាំង ជំទាស់រាល់សកម្មភាពដោយឯតោភាគីដែលបង្កអន្តរាយដល់សិទ្ធិគ្រប់
គ្រងប្រជុំកោះនេះ របស់ជប៉ុន ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ