ការចរចារថ្នាក់កំពូលវៀតណាមចិន

  ​​​​​​​​​​​
ការចរចារថ្នាក់កំពូលវៀតណាមចិន - ảnh 1
លោក ​Truong​ Tan Sang និង​លោក Xi Jinping បានធ្វើជាកសិណ្សសាក្សីពិធី
ចុះហត្ថលេលើឯកសារសហប្រតិបត្តិការសំខាន់ចំនួន១០រវាងប្រទេសទាំង២ (រូបថត​VNA)

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខា និងជាប្រធានរដ្ឋចិន ​លោក Xi Jinping នារសៀលថ្ងៃទី ១៩ មិថុនា ប្រធានរដ្ឋវៀតណាម លោក ​Truong​ Tan Sang រួមជាមួយគណះប្រតិភូជាន់ខ្ពស់វៀតណាម បានមក​ដល់ទីក្រុង​ប៉េកាំង ចាប់ផ្តើម
ដំណើរ បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិន ចាប់ពីថ្ងៃទី១៩ ​ដល់ថ្ងៃទី ២១ មិថុនា ឆ្នាំ 
២០១៣។នារសៀលថ្ងៃទី ១៩ មិថុនា ពិធីទទួលលោក ​Truong​ Tan Sangនិង
គណះប្រតិភូជាន់ខ្ពស់វៀតណាមបានប្រព្រឹត្តទៅជាផ្លូវការនៅមហាសាលប្រជាជន
ចិន។បន្ទាប់ពីពិធីទទួលលោក ​Truong​ Tan Sang និង​លោក Xi Jinping បានដំណើរការ
ចរចារ។ថ្នាក់ដឹកនាំទាំង២រូបបានអះអាងនូវគោលនយោបាយមុនក៍ដូចជារបស់បក្ស
រដ្ឋនិងប្រជាជននៃប្រទេសទាំង២គឺយកចិត្តទុកដាក់ដល់ទំនាក់ទំនងជិតខាងជិតស្និទ
មិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិន។ភាគីទាំង២បានមូលមតិជា
ឯកឆ័ន្ទថា៖បង្កើនទំនុកទុកចិត្តនយោបាយរវាងបក្សទាំង២រដ្ឋទាំង២ព្រមទាំងបង្កើន
ការផ្លាស់ប្តូរការជួបប្រាស្រ័យជាន់ខ្ពស់និងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ
ទ្វេភាគីទាំងឡាយប្រកបដោយប្រសិទ្ឋភាព។
ភាគីទាំង២ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការួមមានប្រយោធន៍លើវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្មវប្បធម៌កីឡានិងអប់រំជាដើម។លោក ​ប្រធានរដ្ឋTruong​ Tan Sang ស្នើរ
ថា៖នាពេលខាងមុខភាគីទាំង២បញ្ជាណែនាំគ្រប់ក្រសួងផ្នែកផ្សព្វ​ផ្សាយនិងអនុវ​ត្ត
បណ្តាខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាពីមុនមក។ភាគីទាំង២ខំប្រឹង
ប្រែងទទួលតំលៃប្រាក់នាំចេញទ្វេភាគីឡើង៦០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។
ភាគីទាំង២នៅឯកភាពអនុវ​ត្តសេច​ក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបា់ភាគីនានានៅ
សមុទ្រខាងកើត(DOC)ប្រកបដោយប្រសិទ្ឋភាពរួមគ្នារក្សាសន្តិភាពនិងស្ថិរភាពលើ
សមុទ្រខាងកើត។ថ្នាក់ដឹកនាំនៃប្រទេសទាំង២នៅមូលមតិជាឯកឆ័ន្តសម្របសម្រួល
នៅវេទិការទ្វេភាគីនានាដែលក្នុងនោះមានអង្គការសហប្រជាជាតិអង្គការពាណិជ្ជកម្ម
ពិភពលោកវរទិការសហប្រតិបត្តិការអស៊ីអឺរ៉ុបនិងវេទិការអាស៊ាន។ល។ប​ន្ទាប់ពីការ
ចរចារលោក ​Truong​ Tan Sang និង​លោក Xi Jinping បានធ្វើជាកសិណ្សសាក្សីពិធី
ចុះហត្ថលេលើឯកសារសហប្រតិបត្តិការសំខាន់ចំនួន១០រវាងប្រទេសទាំង២៕




ប្រតិកម្មទៅវិញ

ផ្សេងៗ