ការចរចាររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានចាប់ផ្តើមឡើងវិញនៅរដ្ឋធានីគែររបស់អេហ្ស៊ីប


ការចរចាររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានចាប់ផ្តើមឡើងវិញនៅរដ្ឋធានីគែររបស់អេហ្ស៊ីប - ảnh 1
ការចរចាររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានចាប់ផ្តើមឡើងវិញនៅរដ្ឋធានីគែររបស់អេហ្ស៊ីប (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ សីហា ការចរចាររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបាន ចាប់ផ្តើមឡើងវិញនៅរដ្ឋធានីគែររបស់អេហ្ស៊ីបសំដៅទទួលបានកិច្ចព្រមព្រៀងអំពីបទ ឈប់បាញ់យូរអង្វែងនៅតំបន់ Gaza ឆ្ពោះទៅការបញ្ចប់ជំលោះដ៏បង្ហូរឈាមដែលបាន អូសបន្លាយក្នុងរយៈពេល ១ ខែ កន្លងទៅ។ ការចរចារពោលខាងលើត្រូវបានចាប់ផ្តើម ឡើងវិញមុនពេលបទឈប់បាញ់បណ្តោះអាសន្នអស់សុពលភាព។ តាមគំរោង តំណាងនៃចលនាឥស្លាម Hamas នៅតំបន់ Gaza ក៏បានចូលរួមការចរចារលើកនេះ ដែរ។ប៉ុន្តែសមាជិកមួយនាក់ក្នុងគណៈប្រតិភូរបស់ប៉ាឡេស្ទីនបានសម្តែងការអសុទិដ្ឋិនិយម
ចំពោះការចរចារលើកនេះ។ ប៉ាឡេស្ទីននឹងរក្សាសំណូមពររបស់ខ្លួនក្នុងការចរចារ
ជាពិសេសគឺ សំណើរភាគីអ៊ីស្រាអែលលុបចោលបទហ៊ុំព័ទ្ធនៅតំបន់ Gaza។ ក្នុងពេល
នោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា៖ អ៊ីស្រាអែល
មិនឯកភាពអំពីកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងណាមួយនៅ Gaza ទេ ក្នុងករណី បណ្ដាសំណូមពរខាងសន្តិសុខរបស់ Tel Aviv មិនត្រូវបានឆ្លើយតបនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ