ការជាប់គាំងក្នុងការចរចារវាង EU ជប៉ុន ជាមួយអាមេរិកស្ដីពីពន្ធដែបថែប និងអាលុយមីញ៉ូម

(VOVWORLD) -លោកស្រី Malmstroem បានលើកច្បាស់ថា EU មិនពេញចិត្តចំពោះសំណូមពរលើកលែងពន្ធនាំចូលថ្មីរបស់អាមេរិកលើមុខទំនិញ អាលុយមីញ៉ូមនិងដែកថែបទេ។
ការជាប់គាំងក្នុងការចរចារវាង EU ជប៉ុន ជាមួយអាមេរិកស្ដីពីពន្ធដែបថែប និងអាលុយមីញ៉ូម - ảnh 1ការជាប់គាំងក្នុងការចរចារវាង EU ជប៉ុន ជាមួយអាមេរិកស្ដីពីពន្ធដែបថែប និងអាលុយមីញ៉ូម 

សមាជិកគណកម្មធិការទទួលបន្ទុកបញ្ហាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU) លោក ស្រី Cecilia Malmstroem នាថ្ងៃទី ១០ មិនាបានឲ្យដឹងថា៖ អមេរិកមិនបានបំភ្លឺច្បាស់លាល់ថាតើសហភាពអឺរ៉ុបនិងជប៉ុនអាចត្រូវបានលើកលែងពីវិធានការយកពន្ធថ្មីរបស់វ៉ាស៊ីនតោនចំពោះផលិតផលដែកថែប និងអាលុយមីញ៉ូមនាំចូល។

សេចក្ដីជូនដំណឹងពោលខាងលើដែលបាននាំចេញបន្ទាប់ពីជំនួបត្រីភាគីរវាងលោកស្រី Cecilia ជាមួយតំណាងជាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក Hiroshige Seko នៅ Brussels នាថ្ងៃដដែល។ លោកស្រី Malmstroem បានលើកច្បាស់ថា EU មិនពេញចិត្តចំពោះសំណូមពរលើកលែងពន្ធនាំចូលថ្មីរបស់អាមេរិកលើមុខទំនិញ អាលុយមីញ៉ូមនិងដែកថែបទេ។

នាបច្ចុប្បន្ន អាមេរិកនៅតែមិនទាន់បញ្ជាក់ ច្បាល់លាស់អំពីដំណើរការលើកលែងជាក់លាក់ឡើយ ប៉ុន្តែការចរចានឹងបន្តនៅសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ