ការជួបប្រាស្រ័យទ្វេភាគីរបស់នាយឧត្តមសេនីយ៍ Do Ba Ty នៅខាងក្រៅសន្និសីទ ADCFIM-13

(VOVworld-ក្នុងឱកាសចូលរួមសន្និសីទមិនផ្លូវការមេបញ្ជាការកងកម្លាំងការពារ ជាតិអាស៊ានលើកទី១៣​(ACDFIM-13)នៅក្រុងវៀងច័ន្ទប្រទេសឡាវ នារសៀល
ថ្ងៃទី១៣មិនា នាយឧត្តមសេនីយ៍ Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀត ណាមបានអញ្ជើញជូបសន្ទនាទ្វេភាគីជាមួយប្រធានគណៈប្រតិភូឡាវ ហ្វីលីពីន ម៉ីយ៉ាន់ម៉ានិងប៊្រុយណេ។

ការជួបប្រាស្រ័យទ្វេភាគីរបស់នាយឧត្តមសេនីយ៍ Do Ba Ty នៅខាងក្រៅសន្និសីទ ADCFIM-13 - ảnh 1
តំណាងចូលរួមសន្និសីទACDFIM-13 (រូបថតៈ vov)

        នៅក្នុងជំនួបជាមួយឧត្តមសេនីយ៍ទោ Suvone Luongbounmy អគ្គសេនាធិការ កងទ័ពប្រជាជនឡាវ នាយឧត្តមសេនីយ៍ Do Ba Ty បានវាយតម្លៃខ្ពស់នូវកិច្ចការ ត្រៀមរៀបចំរបស់ប្រទេសម្ចាស់ផ្ទះ និងសម្តែងក្តីជឿជាក់ថា កងទ័ពឡាវនឹងរៀប ចំប្រកបដោយជោគជ័យនូវសន្និសីទ ACDFIM-13 និយាយដោយឡែកនិងសន្និ
សីទ យោធា-ការពារជាតិអាស៊ានក្នុងឆ្នាំ២០១៦និយាយរួម។​ភាគីទាំងពីរបានឯក ភាពថានឹងបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវេទិការពហុភាគី។

        ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ Do Ba Ty ជាមួយឧត្តមសេនីយ៍ទោ Romeo
Tanalgo ប្រធានគណៈប្រតិភូហ្វីលីពីន ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យដែលបានចុះហត្ថលេខា ដូចជាផ្លាស់ប្តូរគណៈ ប្រ
តិភូ សហប្រតិបត្តិការលើវិស័យហ្វឹកហាត់-បណ្តុះបណ្តាល និងរៀបចំការជួប ប្រាស្រ័យទ័ពជើងទឹក។

        ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ Do Ba Ty ជាមួយសមភាគី Min Aung Hlaing ប្រធានគណៈប្រតិភូម៉ីយ៉ានម៉ា មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ ម៉ីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យ យោធា អប់រំ
និងបណ្តុះបណ្តាល។

        ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ Do Ba Ty ជាមួយឧត្តមសេនីយ៍ត្រី  Palaoan
Mohd Tawih Abdullah មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រ៊ុយណេ ភាគីទាំងពីរ បានផ្លាស់ប្តូររាល់វិធានការសំដៅបន្តជម្រុញទំនាក់ទំនងសហប្រតិបត្តិការការពារ
ជាតិទ្វេភាគី ជាពិសេសលើវិស័យអប់រំ​បណ្តុះបណ្តាលនិងផ្លាស់ប្តូរព័ត៌មាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ