ការជួបប្រាស្រ័យមិត្តភាពសិក្សានុសិស្សនិសិត្សកម្ពុជារៀនសុត្រនៅវៀតណាម

ការជួបប្រាស្រ័យមិត្តភាពសិក្សានុសិស្សនិសិត្សកម្ពុជារៀនសុត្រនៅវៀតណាម - ảnh 1
ពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជា។ (Image: Vietnam+)

(VOVworld) – ការជួបប្រាស្រ័យមិត្តភាពសិក្សានុសិស្សនិសិត្សកម្ពុជារៀនសុត្រ នៅវៀតណាមគឺជាសកម្មភាពក្នុងក្របខ័ណ្ឌឆ្ពោះទៅពិធីរំលឹកខួបអនុស្សារវរីយ៍
លើកទី ៣៥ នៃទិវារំដោះប្រទេសកម្ពុជារួចធុតពីរបបប្រល័យពុជសាស៍ (ថ្ងៃទី ៧
 មករា)។ ការជួបប្រាស្រ័យគឺជាឱកាសដើម្បីសិក្សានុសិស្សនិសិត្សកម្ពុជាផ្លាស់ប្តូរ
បទពិសោធន៍រៀនសូត្ររួមចំណែកក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពជា
ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជា។ ថ្លែងមតិ
នៅទីនេះ ឯកអគ្គរដ្ឋ ទូតកម្ពុជាប្រចាំនៅវៀតណាម លោក ហ៊ុល  ផានី  បានថ្លែង
អំណរគុណចំពោះ​បក្សរដ្ឋនិងប្រជាជនវៀតណាមក្នុងការជួយឧត្ថម្ភប្រទេស កម្ពុជារួចផុតពីរបបប្រល័យពុជសាស៍។ ឯកអគ្គរដ្ឋទូតបានចាត់ទុកថា៖ ការជួប
ប្រាស្រ័យនេះនឹងរួមចំណែកដ៏សែនសំខាន់ក្នុងបុព្ធហេតុមាតុកសាងប្រទេស
កម្ពុជាហើយរក្សាចំណងសាមគ្គីភាពជាប្រពៃណីរវាងប្រជាជាតិទាំង ២ ឲ្យខ្លាំង
ក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ