ការជួបប្រាស្រ័យមិត្តភាពស្វាគមពិធីបុណ្យចូលឆ្នាំថ្មីនៃប្រទេសអាស៊ីមួយចំនួន

(VOVworld) - នារសៀលថ្ងៃទី៩ មេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីនៃ
បណ្ដាប្រទេសឡាវ ថៃ កម្ពុជា ម៉ីយ៉ាន់ម៉ា ឥណ្ឌា បង់ក្លាដែស និងស្រ៊ីលង្កា សម្ព័ន្ធ អង្គការមិត្តភាពទីក្រុងហាណូយបានសហការជាមួយស្ថានទូតនៃបណ្ដាប្រទេស
ពោលខាងលើនិងសមាគមមិត្តភាពវៀតណាម-ឡាវ វៀតណាម-កម្ពុជា វៀតណាម-
ថៃ សមាគមពុទ្ធសាសនាទីក្រុងហាណូយ រៀបចំកម្មវិធីអំណរសាទរបុណ្យចូលឆ្នាំ
ថ្មីជា ប្រពៃណីនៃប្រទេសអាស៊ីមួយចំនួន។នៅទីនេះ លោក Dao Van Binh ប្រធាន រណសិរ្សមាតុភូមិទីក្រុងហាណូយបានឲ្យដឹងថា កម្មវិធីនេះគឺសំដៅចែករំលែកពេល វេលាដ៏កក់ក្ដៅនិងពោរពេញទៅដោយមនោសញ្ចេតនាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
នៃប្រទេសអាស៊ីជាមិត្តមួយចំនួន តាមនោះរឹតបណ្ដឹងថែមទៀតទំនាក់ទំនងមិត្ត
ភាពរវាង វៀតណាមជាមួយប្រទេសនានាលើពិភពលោក ជាពិសេសគឺបណ្ដា
ប្រទេស នៅទ្វីបអាស៊ី។
ការជួបប្រាស្រ័យមិត្តភាពស្វាគមពិធីបុណ្យចូលឆ្នាំថ្មីនៃប្រទេសអាស៊ីមួយចំនួន - ảnh 1
ពិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មី Bunpimay នៅស្ថានទូតឡាវប្រចាំនៅវៀតណាម (រូបថត៖TTXVN)

ក៏ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណី Bunpimay របស់ប្រទេសឡាវនិងបុណ្យ
ចូល ឆ្នាំថ្មីរបស់ប្រទេសកម្ពុជា នាយប់ថ្ងៃដដែល សម្ព័ន្ធយុវជនទីក្រុងហូជីមិញ
ភាគខាង ត្បូងវៀតណាម បានរៀបចំកម្មវិធីជួបប្រាស្រ័យរវាងនិស្សិតនៃប្រទេស
ទាំង៣ វៀតណាម ឡាវ និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ